loader

កម្ពុជា-ចិន ឯកភាពដំណើរការដោះដូរប្រាក់រៀលនិងប្រាក់យ៉ន់

ក្រុងណានីង,ប្រទេសចិន៖ ប្រទេសកម្ពុជា និងមហាចិន បានសម្រេចដាក់សម្ពោធឱ្យដំណើរការដោះដូរប្រាក់រៀលកម្ពុជា និងប្រាក់យ៉ន់ចិននៅលើទីផ្សារអន្តរជាតិធនាគារនៅតំបន់ស្វយ័ត គ័រស៊ី ស៊ូង(Guangxi Zhuang)ប្រទេសចិន។ ពិធីនេះធ្វើឡើងក្នុងឱកាសនៃវេទិកាកំពូលស្តីពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុអាស៊ាន-ចិនលើកទី៩ នៅទីក្រុងណានីង ប្រទេសចិនកាលពីថ្ងៃទី១៣កញ្ញាម្សិលមិញ រវាងមន្រ្តីនៃធនគារជាតិកម្ពុជា និងមន្រ្តីធនគារជាតិចិន។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ធនាគារជាតិកម្ពុជាចុះផ្សាយនៅថ្ងៃទី១៤ កញ្ញានេះ។

ការដាក់ឱ្យដោះដូរប្រាក់រៀល និងប្រាក់យ៉ន់ឱ្យដោះដូរគ្នានេះ សបញ្ជាក់ពីការកើនឡើងនៃទំនាក់ទំនងទាំងសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងហិរញ្ញវត្ថុ រវាងកម្ពុជានិងចិន ព្រមទាំងជំនឿទុកចិត្តមកលើប្រាក់រៀលខ្មែរក៏ដូចជាសេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាងនេះទៀត វាក៏ឆ្លុះបញ្ចាំងឱ្យឃើញផងដែរ ពីកាឆ្លើយតបនឹងសេចក្តីត្រូវការប្រាក់រៀលរបស់ពាណិជ្ជករចិន ដែលអាចនឹងកើនឡើងសម្រាប់ការដោះដូរទ្វេភាគីនាពេលអនាគត។

កន្លងមកប្រទេសចិន បានជំរុញការប្រើប្រាស់រូបិយវត្ថុជាតិចិនក្នុងពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសដទៃផ្សេងទៀត ជាមួយប្រទេសម៉ាឡេស៊ី និងថៃជាដើម។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង នៃធនាគារជាតិកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងកម្ពុជា-ចិនថា ប្រទេសចិនជាប្រភពនៃលំហូរវិនិយោគបរទេសចំណាត់ថ្នាក់ទី១របស់កម្ពុជា ហើយទេសចរចិនក៏ជាប់លេខរៀងទី១ ក្នុងចំណោមទេសចរបរទេសមកទស្សនាកម្ពុជាផងដែរ។

លោកបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា មានការកើនឡើងជាងពីរដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

លោក ស៊ុំ សន្និសិទ្ធ បានបង្ហាញជំហរគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្កើតឱ្យមានអត្រាប្តូរប្រាក់ទ្វេភាគី (រៀលនិងយ៉ន់) នេះឡើង។ លោករំពឹងថា ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម នឹងជួយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងភាពឆាប់រហ័សក្នុងការទូទាត់។ ការដោះដូរនេះទៀតសោត ធនាគារកណ្តាលប្រទេសទាំងពីរនឹងមានលទ្ធភាពចូលរួមកាន់តែសកម្មក្នុងការគាំទ្រការរីកចម្រើនទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសទាំងពីរបន្ថែមទៀតនាពេលអនាគតផងដែរ។

ជាការកត់សម្គាល់ ទោះបីកម្ពុជា-ចិន មានចំណងការទូតស្អិតរមួតក៏ដោយ ហើយអ្នកទេសចរណ៍ និងអ្នកវិនិយោគទុនចិនមានក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែការចរាចរប្រាក់យ៉ន់ចិនក្នុងប្រទេសកម្ពុជានៅ មិនទាន់ធ្វើសកម្មភាពអ្វីនៅឡើយទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក ឌិត ទីណា ៖ ក្រសួងកសិកម្ម មិនអាចក្លាយជាគ្រូទាយលើផលិតផលកម្មនោះទេ

លោក ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប[...]

សមាគមអ្នកផ្គត់ផ្គង់ជ្រូក៖ បញ្ហាតម្លៃជ្រូកនៅកម្ពុជាតែងកើតឡើងដោយសារមន្ត្រីរដ្ឋាភិបាលចូលលូកដៃ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងថា ការឡ[...]

អង្គការសហប្រជាជាតិ នឹងចូលរួមក្នុងយុទ្ធនាការ សុវត្ថិភាពការដឹកជញ្ជូនកម្មករនៅកម្ពុជា

អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x