en     km
en     km

ម៉ាឡេស៊ី៖ សិស្សសាលាស្លាប់២៥នាក់ ដោយសារភ្លើងឆេះសាលារៀន

Share

យ៉ាងតិចណាស់ សិស្សសាលានិង គ្រូបង្រៀន ២៥នាក់  បានស្លាប់​ក្នុងភ្នក់ភ្លើងអគ្គីភ័យ ឆាបឆេះ សាលាសាសនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFPអគ្គីភ័យនេះបានឆាបឆេះ តាំងពីព្រឹកព្រលឹម កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ កញ្ញានេះ ដែលភ្លាមៗបណ្តាលឲ្យសិស្សសាលាស្លាប់ ២៣ នាក់ និង គ្រូចំនួន២នាក់។ អ្នកគ្រប់គ្រងពន្លត់អគ្គីភ័យនៃប្រទេសម៉ាឡេស៊ី បាននិយាយថាឧបទ្ទវហេតុ ដែលកើតឡើងនេះ គឺអាក្រក់បំផុត ចាប់តាំងពី​វាកើតមានម្តងកាលពី ២០ឆ្នាំ មុន។

សេចក្តីរាយការណ៍បានបញ្ជាក់ថា សិស្សសាលាដែលបានស្លាប់នោះមានអាយុចាប់ពី ១៣ ឆ្នាំ ទៅ ១៧ ឆ្នាំ។  នាយករដ្ឋមន្រ្តី Najib Razak បានសម្តែងការសោកស្តាយយ៉ាងខ្លាំងដោយហៅឧបទ្ទវហេតុនេះថាជាអំពើឃោរឃៅ​ ហើយលោកបញ្ជាឲ្យបើកការសើបអង្កេតជាបន្ទាន់។ យ៉ាងនេះក្តី លោក Najib Razak កំពុងស្ថិតនៅសហរដ្ឋអាមេរិក ទីដែលលោកចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិ៕

 

Share

Image
Image
Image