en     km
en     km

កញ្ញា​ សាន​ ស្រី​មុំ​ សិស្ស​និទ្ទេស​ “A”​ ខេត្ដកំពង់ធំ​ បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជា​គេ​ទូ​ទាំង​ប្រទេស​ ១២៥/១២៥

Share

​ភ្នំពេញ​៖​ យុវតី​ និទ្ទេស​ “A”​ មួយ​រូប​ក្នុង​ចំណោម​ ពីរ​រូប​ប្រចាំ​នៅ​ខេត្ដកំពង់ធំ​ កញ្ញា​ សាន​ ស្រី​មុំ​ បាន​ពិន្ទុ​ក​គណិត​វិទ្យា​ខ្ពស់​ជាងគេ​ទូ​ទាំង​ប្រទេស​។​ ទាំង​អភិបាលខេត្ដ​ នាយក​សាលា​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​ខេត្ដកំពង់ធំ​ បាន​ផ្ញើ​សារ​អបអរសាទរ​យុវតី​រូប​នេះ​ ដោយ​សម្ដែង​មោទនភាព​ជា​ខ្លាំង​ ខណៈ​ ស្រី​មុំ​ ផ្ទាល់​អះអាង​ថា​ នេះ​ជា​ក្ដី​បំណង​របស់​នាង​ចាប់តាំងពី​នាង​ចាក​ចេញពីផ្ទះ​ មក​ផ្ញើខ្លួន​នៅ​បុរី​កុមារ​ខេត្ដកំពង់ធំ​។​ លោក​ លៀ​ ស៊ី​ណា​រាយការណ៍​ព័ត៌មាន​នេះ​៖

កញ្ញា សាន ស្រីមុំ សិស្សនិទ្ទេស អេ នៃខេត្ដកំពង់ធំ


​គឺជា​អស្ចារ្យ​ដែល​កម្រ​ សម្រាប់​សិស្ស​នារី​ ដែល​បាន​ធ្វើ​កិច្ចការ​របស់​ខ្លួន​ល្អ​ឥត​ខ្ចោះ​ ចំពោះ​ការ​ប្រឡង​ វិញ្ញាសា​គណិត​វិទ្យា​។​ នេះ​គឺ​កញ្ញា​ សាន​ ស្រី​មុំ​ ជា​សិស្ស​និទ្ទេស​ “A”​ រស់នៅ​ខេត្តកំពង់ធំ​ បាន​ធ្វើ​កិច្ចការ​បាន​ដោយ​ជោគជ័យ​។​
​យោង​តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​អប់រំ​ សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ ៤២៤​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ជា​ចំនួន​ដែល​មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​។​ ក្នុង​ចំណោម​សិស្ស​ប្រឡង​បាន​និទ្ទេស​ “A”​ ទាំងអស់​ មាន​តែ​យុវតី​ម្នាក់​គត់​ ប្រឡង​បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ព​ ស់​ជាងគេ​ទូ​ទាំង​ប្រទេស​ រហូត​ដល់​ ១២៥/១២៥​ពិន្ទុ​។​

​យុវតី​ និទ្ទេស​ “A”​ រូប​នេះ​ គឺ​កញ្ញា​ សាន​ ស្រ​មុំ​ ជា​សិស្ស​នៃ​វិទ្យាល័យ​កំពង់ធំ​ ខេត្ដកំពង់ធំ​។​ នាង​អាយុ​ ១៨​ឆ្នាំ​ជា​កូន​ទី​ ៥​នៃ​គ្រួសារ​ដែល​មាន​ជីវភាព​ធ្យ​ម​ ស្ថិត​នៅ​ក្នុងភូមិ​ ក្អិ​ន​ ឃុំ​ចំណា​លើ​ ស្រុក​ស្ទោង​ ខេត្ដកំពង់ធំ​។​ ក៏​ប៉ុន្ដែ​កញ្ញា​ សាន​ ស្រី​មុំ​ បាន​ចាក​ចេញពីផ្ទះ​មក​រស់នៅ​ក្នុង​មណ្ឌល​បុរី​កុមារ​ខេត្ដកំពង់ធំ​ តាំងពី​នាង​រៀន​ថ្នាក់​ទី​១០​ មក​ម្លេះ​ ពីព្រោះ​តែ​គ្រួសារ​ពុំ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ឲ្យ​នាង​សិក្សា​បន្ដ​។​ កញ្ញា​ សាន​ ស្រី​មុំ​ ៖«​ ដោយសារ​ខ្ញុំ​គិត​ថា​ គ្រួសារ​ខ្ញុំ​ពុំ​មាន​លទ្ធផល​ឲ្យ​រៀន​ ចង់​និយាយ​ថា​ បង់ថ្លៃ​ម្ហូប​ រៀន​ និង​ថ្លៃ​រៀន​គួរ​អី​អ​ញ្ចឹ​ង​ ហើយ​ខ្ញុំ​គិត​ថា​ នៅ​ក្នុង​មណ្ឌល​ (​មណ្ឌល​បុរី​កុមារ​ខេត្ដកំពង់ធំ​)​ ហ្នឹង​ការ​អប់រំ​ល្អ​ មាន​សុវត្ថិ​ភាពល្អ​ មិន​ដូច​នៅផ្ទះ​ជួល​»​។​

​កញ្ញា​ ស្រី​មុំ​ បាន​ឲ្យ​ដឹង​បន្ដ​ថា​ តាំងពី​ពេល​នាង​ចាក​ឆ្ងាយ​ពី​ ឪពុក​ ម្ដាយ​ នាង​បាន​តាំងចិត្ដ​ថា​ នឹង​យក​និទ្ទេស​ល្អ​ឲ្យ​បាន​ ដើម្បី​ជា​ការ​លើ​កិត្ដិយស់​ដល់​ក្រុម​គ្រួសារ​ ដល់​កន្លែង​ដែល​ផ្ដល់​ដំបូល​ជ្រកកោន​ដល់​នាង​ និង​ដើម្បី​ខ្លួន​នាង​ផ្ទាល់​ ។​ កញ្ញា​ សាន​ ស្រ​មុំ​ ៖«​ចង់​និយាយ​ថា​ ទទួល​បាន​និទ្ទេស​ល្អ​ហ្នឹង​គឺជា​កិត្ដិយស់​ណាស់​សម្រាប់​ខ្លួន​យើង​ បើ​ទោះជា​គ្រួសារ​យើង​មាន​ជីវភាព​មធ្យម​អ​ញ្ចឹ​ង​ បើ​យើង​រៀន​ពូកែ​ក៏​យើង​មាន​កិត្ដិយស់​ខ្លះ​ដែរ​»​។​

​តាម​ការ​ឲ្យ​ដឹង​ពី​នាយករង​មណ្ឌល​បុរី​កុមារ​ខេត្ដកំពង់ធំ​លោក​ ភិន​ រ៉ា​មីន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ កញ្ញា​ ស្រី​មុំ​ គឺជា​ក្មេង​ស្រី​ស្លូតបូត​មួយ​រូប​ ដែល​តាំងពី​នាង​ទៅ​រស់នៅ​មណ្ឌល​បុរី​កុមារ​នេះ​ នាង​ប្រព្រឹត្ដ​ខ្លួន​បាន​យ៉ាង​ល្អ​ និង​មិន​ដែល​បង្ក​បញ្ហា​ ថ្នាំងថ្នាក់​ ឬ​ឆ្គាំឆ្គង​ នាំ​ឲ្យ​ខុស​បទបញ្ជាផ្ទៃក្នុង​របស់​មណ្ឌល​ម្ដងណា​ឡើយ​។​ លោក​ ភិន​ រ៉ា​មីន​ ៖«​អំឡុង​ដែល​ស្រី​មុំ​ មក​រស់នៅ​ក្នុង​មណ្ឌល​តាំងពី​ថ្នាក់​ទី​១០​ រហូត​ដល់​ប្រឡង​បាក់​ឌុ​ប​ កា​រស់នៅ​របស់​គាត់​មិន​ដូច​ក្មេង​ដទៃ​ទេ​ ក្មេង​ដទៃ​ខ្លះ​ដែល​គាត់​មក​នៅ​ជាមួយ​ខ្ញុំ​នេះ​ គឺ​គាត់​តែងតែ​បង្កើត​បញ្ហា​ ដូច​ជា​ធ្វើ​អ្វី​ខុស​បទបញ្ជាផ្ទៃក្នុង​របស់​មណ្ឌល​ ក៏​ប៉ុន្ដែ​សម្រាប់​ស្រី​មុំ​ម្នាក់​នេះ​គឺ​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​បទបញ្ជា​មណ្ឌល​ទេ​»​។​

សិស្សនិទ្ទេស “អេ” ទាំង ៤នាក់ របស់ខេត្ដកំពង់ធំ

​កញ្ញា​ សាន​ ស្រី​មុំ​ ជា​ក្មេង​ដែល​មិន​ចូល​ចិត្ដ​និយាយ​ច្រើន​នោះ​ទេ​ ខណៈ​គ្រូ​កំពុង​បង្រៀន​ នាង​គឺជា​សិស្ស​ខិតខំ​សិក្សា​មួយ​រូប​ រាល់ពេល​គ្រូបង្រៀន​ ស្រី​មុំ​ តែងតែ​ប្រឹង​ស្ដាប់​ជាប់​ជា​និច្ច​។​ នេះ​បើ​យើង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​នាយករង​វិទ្យាល័យ​កំពង់ធំ​ ហូ​ ស៊ី​វុ​ទ្ធី​ ដែល​បង្រៀន​កញ្ញា​ សាន​ ស្រី​មុំ​ មុខ​វិជ្ជា​អង់គ្លេស​។​ លោក​ ហូ​ ស៊ី​វុ​ទ្ធី​ ៖«​បើ​តាម​អត្ដ​ចរិត​គាត់​ តាម​ខ្ញុំ​សង្កេត​មើល​ពេល​យើង​ពន្យល់​អី​គាត់​យកចិត្ដទុកដាក​ស្ដាប់​ណាស់​គាត់​មិនសូវ​និយាយ​ច្រើន​ទេ​ ហើយ​ការ​សិក្សា​របស់​ស្រី​មុំ​ គឺ​ក្មេង​ព្យាយាម​ ប្រឹង​ ប្រែង​យកចិត្ដទុកដាក់​ស្ដាប់​ ពេល​យើង​ពន្យល់​អ្វី​ទៅ​ក្មេង​ឆាប់​ចាប់​បាន​»​។​

​ការ​ប្រឡង​បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជាងគេ​នៅ​ទូ​ទាំង​ប្រទេស​របស់​សិស្ស​នារី​ នៃ​ខេត្ដកំពង់ធំ​ នា​ពេល​នេះ​ បាន​ក្លាយជា​ការ​លើក​មុខមាត់​ដល់​ខេត្ដ​នេះ​។​ តាម​ការ​ឲ្យ​ដឹង​ពី​អភិបាលរង​ខេត្ដកំពង់ធំ​លោក​ គង់​ វិមាន​ លទ្ធផល​របស់​កញ្ញា​ ស្រី​មុំ​ គឺជា​លទ្ធផល​ដ៏​ល្អ​ដែល​ថ្នាក់ដឹកនាំ​ខេត្ដ​មាន​ក្ដី​រីករាយ​ ហើយ​ក៏​នឹង​រៀបចំ​រង្វាន់​លើកទឹកចិត្ដ​កញ្ញា​ផង​ដែរ​។​

​លោក​អភិបាលរង​ខេត្ដកំពង់ធំ​ មាន​ប្រសាសន៍​ថា​ ក្រោយ​ការ​កំណែទម្រង់​របស់​ក្រសួង​អប់រំ​ ក្មេង​ស្រី​ សិក្សា​បាន​ល្អ​ប្រសើរ​ជាង​ក្មេង​ប្រុស​ ដោយសារ​តែ​ក្មេង​ប្រុស​ភាគច្រើន​ហាក់​មិនសូវ​យកចិត្ដទុកដាក់​លើ​ការ​សិក្សា​។​ លោក​ គង់​ វិមាន​៖«​យើង​ឃើញ​ហើយ​ក្រោយ​ក្រសួង​អប់រំ​មានការ​កែទម្រង់​ តាម​ការ​តាមដាន​មើល​គឺ​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ក្មេង​ស្រី​គឺ​ហាក់​រៀន​ពូកែ​ជាង​ក្មេង​ប្រុស​ ហើយ​ក្មេងៗ​ប្អូន​សម័យនេះ​រៀន​មិន​ទាន់​ស្រីៗ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ដើរ​លេង​ដើរ​សើច​អី​អាច​នៅ​មាន​ខ្លះ​ តែ​ឃើញ​ខាង​ក្មេង​ស្រីៗ​រៀន​ពូកែ​ គឺ​មានការ​វិត្ដ​ន៍​មែនទែន​រយៈពេល​ចុង​ក្រោយ​នេះ​»​។​

​លោក​ គង់​ វិមាន​ បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា​ ដើម្បី​លើក​ស្ទួយ​កិត្ដិយស​គ្រួសារ​ សាលារៀន​ និង​ខេត្ដ​របស់​ខ្លួន​។​

​តាម​ការ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ លោក​នឹង​ជួប​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ ទាំង​ ៤២៤​នាក់​នៅ​វិមាន​សន្ដិភាព​ក្នុង​ពេល​ខាង​មុខ​ ដើម្បី​ប្រគល់​រង្វាន់​លើ​ទឹកចិត្ដ​ដល់​សិស្ស​ ដែល​ ប្រឡង​បាន​ព​ន្ទុ​ដ៏​ល្អ​ទាំងនេះ​៕

Share

ព័ត៌មានទាក់ទង

Image