loader

សំលៀកបំពាក់និងស្បែងជើងកម្ពុជានាំទៅអាមេរិកមានទំហំទឹកប្រាក់ជិត ៣៦ ពាន់លានដុល្លារ

ភ្នំពេញ៖ ចាប់តាំងពីសហរដ្ឋអាមេរិកបានបើកទ្វារអនុញ្ញាតឱ្យផលិតផល និងទំនិញកម្ពុជាចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៧មកដល់បច្ចុប្បន្ន ទំហំទឹកប្រាក់នៃការនាំចូលពីកម្ពុជាទៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះមានរហូតដល់ទៅ ៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី ១៣ កញ្ញា នេះ។

តាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកដដែល ទំនិញដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារអាមេរិកគឺ ៩០%ជាផលិតផលសំលៀកបំពាក់ និងស្បែកជើង។

តាមរយៈទំព័រហ្វេសប៊ុកនេះ ស្ថានទូតសហរដ្ឋអាមេរិកបានរំលឹកឡើងវិញនូវសាវតាមួយចំនួន ដែលអាមេរិកបានលើកស្ទួយវិស័យកាត់ដេរកម្ពុជាឱ្យមានភាពរីកចំរើន។ ស្ថានទូតលើកឡើងថា អាមេរិកបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឧស្សាហកម្មកាត់ដេរចាប់តាំងពីមានកិច្ចព្រមព្រៀងឆ្នាំ១៩៩៦មកម្ល៉េះ។ ក្នុងអំឡុងពេលជិត ២០មកនេះ អាមេរិកបានគាំទ្រជាថវិកាដល់កម្មវិធីរោងចក្រល្អ (Better Factories Program) ដែលផ្តល់អោយក្រុមហ៊ុនអ្នកទិញនៅអាមេរិក និងនៅអឺរ៉ុបមានទំនុកចិត្តនៅក្នុងការទិញទំនិញពីកម្ពុជា។

ជាងនេះអាមេរិកក៏បានផ្តួចផ្តើមជាមួយរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយជម្លោះរវាងកម្មករ និងថៅកែដោយសន្តិភាព។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ និងនៅជិតការបោះឆ្នោតថ្នាក់ជាតិចូលមកដល់នេះ កម្តៅនយោបាយការទូតរវាងមហាអំណាចពិភពលោក​ និងកម្ពុជា ហាក់ដើរថយក្រោយបន្តិច បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងវាយប្រហារសហរដ្ឋអាមេរិកថា​ ជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

នាយករដ្ឋមន្រ្តីក៏ចោទអាមេរិកថា បាននៅពីក្រោយរបបរបស់លោកសេនាប្រមុខ លន់ នល់ ក្នុងការផ្តួលរបបរាជានិយមរបស់អតីតព្រះមហាក្សត្រព្រះបាទ សីហនុ ផងដែរ។

ជាការឆ្លើយតប ឯកអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការសោកស្តាយចំពោះការប្រមាថរបស់កម្ពុជាមកលើរដ្ឋាភិបាលអាមេរិក និងប្រជាជនអាមេរិកចពោះប្រសាសន៍របស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ។

មន្រ្តីស្ថានទូតក៏បានព្រមានថា អាមេរិកអាចនឹងដកថយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមួយជំហាន ដែលសហរដ្ឋអាមេរិកមិនទាន់សំដៅលើផ្នែកណាមួយពិតប្រាកដនោះទេ។

តែយ៉ាងសម្រាប់ផលិតផលសំលៀកបំពាក់ និងស្បែងជើងកម្ពុជា សហរដ្ឋអាមេរិកជាទីផ្សារធំទីពីរ បន្ទាប់ពីសហគមអឺរ៉ុប។

វិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជា ជាវិស័យស្នូរមួយដែលនាំឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងថេរក្នុងកម្រិត ៧% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យកាត់ដេរក៏ជាវិស័យអត្ថិភាពសំខាន់មួយផងដែរ បន្ទាប់ពីវិស័យទេសចរណ៍ និងវិស័យស្រូវអង្ករ។ តាមការប៉ាន់ប្រមាណ វិស័យកាត់ដេរបានផ្តល់ការងារជូនពលរដ្ឋកម្ពុជា ប្រមាណ១លាននាក់។

ឧស្សាហកម្មកាត់ដេរថ្នាក់ពិភពលោករបស់ប្រទេសកម្ពុជា ផ្តល់អោយប្រទេសកម្ពុជានូវមូលដ្ឋានរឹងមាំមួយសំរាប់ពង្រីកដល់កម្មន្តសាលដែលប្រើបច្ចេកទេសខ្ពស់ផងដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក ឌិត ទីណា ៖ ក្រសួងកសិកម្ម មិនអាចក្លាយជាគ្រូទាយលើផលិតផលកម្មនោះទេ

លោក ទិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប[...]

សមាគមអ្នកផ្គត់ផ្គង់ជ្រូក៖ បញ្ហាតម្លៃជ្រូកនៅកម្ពុជាតែងកើតឡើងដោយសារមន្ត្រីរដ្ឋាភិបាលចូលលូកដៃ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី លើកឡើងថា ការឡ[...]

អង្គការសហប្រជាជាតិ នឹងចូលរួមក្នុងយុទ្ធនាការ សុវត្ថិភាពការដឹកជញ្ជូនកម្មករនៅកម្ពុជា

អង្គការសហប្រជាជាតិនឹងចូលរួមគាំទ្រក្នុងយុទ្ធនា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x