ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អំពាវនាវដល់សិស្សដែលរៀនជាប់និទ្ទេស A ឲ្យចូលរួមក្នុងកិច្ចការងារសង្គមជាមួយ យុវជនសហភាពសហព័ន្ធកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។
«អ្វីដែលសហភាពសហព័ន្ធ ធ្វើកន្លងមក គឺផ្អែកទៅលើកត្កាស្ម័គ្រចិត្តទេ អញ្ចឹងកម្មវិធីនីមួយៗយើងអំពាវនាវឲ្យយុវជនចូលដោយឆន្ទៈខ្លួនឯង អ្វីដែលគាត់ចង់ចូលរួមឲ្យគាត់ចូលរួម អ្វីដែលគាត់មិនបានចូលរួមឲ្យគាត់ខំប្រឹងប្រែងចូលរួមបន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី នាឱកាសជួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង សិស្ស ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស-A នាពេលកន្លងមកថ្មីៗនេះ។
មិនតែប៉ុណ្ណោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះបានបន្ថែមផងដែរថា «យើងសង្ឃឹមថា និងមានយុវជនច្រើនអាចចូលរួមចំណែកជាមួយយើង ហើយជាពិសេសប្អូនដែលទទួលបានជោគជ័យជាប់និទ្ទេស A នៅឆ្នាំនេះ គឺជាគំរូរមួយ ហើយប្រសិនបើគាត់បានចូលរួមកិច្ចការងារសង្គមជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជាបន្ថែមទៀត គឺគាត់អាចក្លាយទៅជាគំរូបន្ថែមមួយទៀត ចំពោះយុវជនដទៃ…»៕