en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ គ្រោង​ស្នើ​ប្រទេស​ចិន​ផ្ដល់​សម្ភារ​ប​ច្ចេ​ទេស​ពេទ្យ​បន្ថែម​ទៀត​មក​កម្ពុជា​

Share

​ភ្នំពេញ​៖​ ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​ពេទ្យ​ នៃ​សាកលវិទ្យាល័យ​សុខា​ភិ​រាជធានី​ភ្នំពេញ​ នៅ​បាល​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ប្រមាណ​ជិត​ ៤​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៧​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ សម្ដេច​គ្រោង​នឹង​ស្នើ​ទៅ​មេដឹកនាំ​ចិន​ឲ្យ​ជួយ​ផ្ដល់​សម្ភារ​បច្ចេកទេស​ច្រើន​ថែម​ទៀត​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា​។​

​លើស​ពី​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ក៏​នឹង​រៀបចំ​ឲ្យ​មាន​មន្ទីរពេទ្យ​បង្អែក​បន្ថែម​ទៀត​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ ពិសេស​គឺ​តំបន់​រោងចក្រ​ដែល​មាន​កម្មករ​ច្រើន​កំពុង​រស់នៅ​ទីនោះ​។​ សម្ដេច​ ហ៊ុន​ សែន​៖«​ទៅ​ថ្ងៃនេះ​គម្រោង​របស់ខ្ញុំ​នៅ​ពេល​ដែល​ជួប​មេដឹកនាំ​ចិន​ ខ្ញុំ​ក៏​នឹង​ស្នើ​ឲ្យ​មានការ​ជំរុញ​បន្ថែម​ក្នុង​ការ​ផ្ដល់​សម្ភារ​បច្ចេកទេស​សម្រាប់​វិស័យ​សុខាភិបាល​នេះ​ផង​ដែរ​ ដែល​ក្នុង​នោះ​យើង​ត្រូវ​ពង្រាយ​ច្រើន​ថែម​ទៀត​នូវ​មន្ទីរពេទ្យ​បង្អែក​ និង​ព​ង្រឹ​ក​មន្ទីរពេទ្យ​បង្អែក​នៅ​តាម​តំបន់​រោងចក្រ​ដែល​សម្បូរ​កម្មករ​រោងចក្រ​រស់នៅ​»​។​

​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ដូចនេះ​គឺ​ស្រប​ពេល​ដែល​លោក​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​នេះ​ តប​តាម​ការ​អ​ញ្ញើញ​របស់​មេដឹកនាំ​ចិន​ ដើម្បី​ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​ ១៤​ រយៈពេល​ ៣​ថ្ងៃ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៩​ កញ្ញា​។​ សម្ដេច​ ហ៊ុន​ សែន​ នឹង​ទៅ​ប្រទេស​ចិន​ដែល​អមដំណើរ​ដោយ​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​ដែល​ក្នុង​នោះ​ក៏​មាន​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​លោក​ ប៉ាន​ សូរ​ស័ក្ដិ​ ផង​ដែរ​៕

Share

Image
Image
Image