ភ្នំពេញ៖សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានឧបត្ថម្ភថវិកា ដល់សិល្បករ សិល្បការិនី សម្តែង ល្ខោនបុរាណ «មហាវេស្សន្តជាតក» ចំនួន១០៩លានរៀល ស្មើនឹងប្រមាណ ២៧២៥០ ដុល្លារអាមេរិក ដោយម្នាក់ៗ ទទួលបាន១លានរៀល ។
ការឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិល្បករ សិល្បការិនីនេះ បានធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន បានអញ្ជើញទស្សនាល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» ក្នុងឱកាសរំលឹក ខួប៤៨ឆ្នាំ នៃការចូលទីវង្គតរបស់ព្រះសង្ឃរាជ្យ ជួន ណាត នៅសាលមហោស្រព ចតុមុខ កាលរសៀលថ្ងៃទី០៩ ខែកញ្ញានេះ។
សម្តេចបានសរសេរលើទំព័រហ្វេសប៊ុកថា« លោកគ្រូ អ្នកគ្រូ អតីតសិល្បករជំនាន់មុន និង បច្ចុប្បន្ន ប្រាំជំនាន់ បានរួមគ្នាធ្វើឲ្យរស់ឡើងវិញនូវទស្សនីយភាពរឿង មហាវេស្សន្តរជាតក ដើម្បីរម្លឹកពីល្ខោនបុរាខ្មែរ ជាពិសេសរក្សាឱ្យបានគង់វង្ស»។
សម្តេចបន្ថែមថា«សូមឲ្យទស្សនីយភាពដែលកើតឡើងដោយ កម្លាំងសាមគ្គីនៃមរតក មនុស្សរស់ជាសារដ៏សំខាន់ និងជាប្រយោជន៍សម្រាប់កូនខ្មែរជាយុវសិល្ប ករជំនាន់ ក្រោយជាអ្នកបន្តវេនអភិរក្សមរតកវប្ប ធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។ នេះទុកជាគតិមុននឹងធ្វើការអភិវឌ្ឍបង្កើតនិម្មិតកម្មថ្មី សូមកុំភ្លេចពីប្រភពដើម កំណើត នៃមូលដ្ឋានគ្រឹះទើបយើងមិនបាត់បង់។»៕