en     km
en     km

​ក្រសួង​សិ​កម្ម​អំពាវនាវ​កសិករ​ដាំដំឡូង​មី​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នឹង​ប៉ះពាល់​ដល់​ទិន្នផល​

Share

ភ្នំពេញ៖​ក្រសួងកសិកម្ម​រុក្ខា​ ប្រ​ម៉ា​ញ់​ និង​នេសាទ​ បាន​ជូនដំណឹង​ដល់​ប្រជា​កសិករ​ និង​​បណ្តា​ក្រុមហ៊ុន​ អា​ជីករ​ អ្នក​នាំ​ចូល​ និង​ផ្គត់ផ្គង់​ ចែកចាយ​ពូជ​ដំឡូង​មី​ ទាំងអស់​នៅ​កម្ពុជា​ ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ នៅ​លើ​ដំណាំ​ដំឡូង​មី​។​

ចំការដំឡូងមីក្នុងខេត្តរតនគិរី។ប្រភពរូបភាព៖ RFA

​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នឹង​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ផលិតផល​ និង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ ស្រប​ពេល​ទិន្នផល​ដំឡូង​មី​នៅ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចុះ​៨០%​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី​៥​ កញ្ញា​ ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៩​ កញ្ញា​នេះ​បញ្ជាក់​ថា​ ជំងឺ​ម៉ូ​សា​អ៊ិ​ក​ ជា​ប្រភេទ​ជំងឺ​កាច​សាហាវ​មួយ​រាតត្បាត​លើ​ដំណាំ​ដំឡូង​មី​ដែល​បង្ក​ឡើង​ដោយ​វិ​រុស​ជី​មី​នី​។​

​រោគ​សញ្ញា​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ គឺ​ដំឡូង​មី​មាន​ស្លឹក​រួញ​ មាន​ចំណុច​តូចៗ​ជា​ច្រើន​ពណ៌​លឿង​ ឬ​ព្រលែត​នៅ​លើ​ផ្ទៃ​ស្លឹក​ និង​ដើម​ក្រិន​លូតលាស់​ខ្សោយ​ជាង​ធម្មតា​។​

​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា​ ជំងឺ​នេះ​ ឆ្លង​ដោយ​ការ​ប្រើប្រាស់​ពូជ​ដែល​មាន​ជំងឺ​ស្រាប់​ និង​ ចម្លង​ទៅ​ចម្ការ​ដំណាំ​ដំឡូង​មី​ដទៃ​ទៀត​តាម​រយៈ​សត្វ​រុយ​ពណ៌​ស​។​

​តាម​របាយការណ៍​របស់​អ្នក​ជំនាញការ​អន្តរជាតិ​នានា​បញ្ជាក់​ថា​ ទិន្នផល​ដំឡូង​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ឥណ្ឌា​ ប្រទេស​ស្រី​លង្កា​ និង​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ ដែល​រង​ការ​រាតត្បាត​ពី​ជំងឺ​នេះ​ បាន​ធ្លាក់​ចុះ​រហូត​ដល់​៨០%​។​

​ក្រសួង​បាន​ព្រមាន​ថា​ បើ​គ្មាន​ការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​ថ្មី​នេះ​ ប្រកបដោយ​ប្រសិទ្ធភាព​ទេ​ កសិករ​ដាំដំឡូង​មី​នៅ​ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះ​ធ្ងន់ធ្ងរ​នៃ​ផលិតកម្ម​ដំណាំ​ដំឡូង​មី​ និង​កា​នាំ​ចេញ​ទៅ​កាន់​ទិ​ផ្សារ​អន្តរជាតិ​នៅ​ពេល​ប្រមូល​ផល​។​

​ក្រសួងកសិកម្ម​ អះអាង​ថា​ មក​ទល់​ពេល​នេះ​ ពុំ​ទាន់​មាន​ថ្នាំ​កសិកម្ម​ដែល​មាន​ប្រសិទ្ធភាព​ អាច​កម្ចាត់​ជំងឺ​ម៉ូ​សា​អ៊ិ​ក​នេះ​បាន​នៅឡើយ​ទេ​៕

Share

ព័ត៌មានទាក់ទង

Image