en     km
en     km

ពិភពលោកចាប់ផ្ដើមបណ្ដេញទូតកូរ៉េខាងជើង ករណីប្រទេសនេះ មានអាវុធនុយក្លេអ៊ែរ

Share

ប្រទេសម៉ិចស៊ិកចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងចេញពីប្រទេស ដោយចាត់ទុកថា”ទុកឱ្យមានទូតប្រទេសកូរ៉េខាងជើងនៅទៀត គឺ គ្មានបានការអ្វីនោះទេ”។

តែជាការពិតដ្ឋាភិបាលប្រទេសម៉ិចស៊ិកដែលបានបណ្ដេញអ្នកការទូតកូរ៉េខាងជើង ឱ្យចាកចេញប្រទេស គឺដោយសារតែប្រតិកម្មទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

រដ្ឋាភិបាលម៉ិចស៊ិកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកឯកអគ្គរដ្ឋទូត Kim Hyong Gil មានពេលតែ ៧២ ម៉ោង ប៉ុណ្ណោះ ដើម្បីចាកចេញ ហើយបើមិនធ្វើតាមអាជ្ញាធរម៉ិចស៊ិកនឹងមានវិធានការចាប់បង្ខំ។

រដ្ឋាភិបាលម៉ិចស៊ិកបានហៅការសាកល្បងបាញ់គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនកាលពីថ្ងៃអាទិត្យ ទី ៣ កញ្ញា ថា ជាគំរាមកំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ការចាត់វិធានការរបស់ប្រទេសម៉ិចស៊ិក បណ្ដេញអ្នកការទូតកូរ៉េខាងជើង ជាសញ្ញាប្រាប់ថា ពិពភលោកត្រូវធ្វើករណីនេះ ដូចម៉ិចស៊ិក លើប្រទេសកូរ៉េ ដើម្បីបង្ហាញថា ពិភពលោកមិនអត់ឱន ប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លែងអ៊ែរនោះទេ៕ ប្រភពៈ BBC

Share

Image
Image
Image