en     km
en     km

កម្ពុជារៀបចំក្រុងសៀមរាបសម្រាប់ប្រទ្បងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០១៨

Share

ភ្នំពេញ៖កម្ពុជារៀបចំផែនការសំខាន់ៗ ៧ចំណុច ក្នុងការៀបចំក្រុងសៀមរាប ឲ្យក្លាយជាបេក្ខភាពចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ ២០១៨ មួយ ក្នុងចំណោមក្រុងដទៃទៀតរបស់កម្ពុជា។នេះបើតាមគេហទំព័ររបស់ក្រសួងទេសចរណ៍។

តាមគេហទំព័ររបស់ក្រសួងទេសចរណ៍  ការដាក់ផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំការងារទេសចរណ៍រដ្ឋ -ឯកជន ក្នុងវិស័យទេសចរណ៍ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ​ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក  នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះក៏មាន មានការចូលរួមពីអាជ្ញាធរជាតិអប្សារា គ្រឹះស្ថានអង្គរ និងមន្ទីរជំនាញពាក់ព័ន្ធ នគរបាលទេសចរណ៍ ស្ថានកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប​ ប្រតិបត្តិករទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ យុវជន និងទេសចរជាតិ-អន្តរជាតិ សរុបប្រមាណ ៣៥០នាក់។

កិច្ចប្រជុំនេះ បាន​ផ្តោតសំខាន់ទៅលើការដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោយផ្សារភ្ជាប់នូវកម្មវិធីផ្សព្វផ្សាយការប្រទ្បងប្រណាំងបង្គន់សាធារណៈ​កម្ពុជា, ចលនាប្រទ្បងប្រណាំងទីក្រុងស្អាតទេសចរណ៍     ​​អាស៊ាន និងយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up សម្រាប់ខេត្តសៀមរាបផងដែរ។

ខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដែលទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍មកកម្សាន្ត។ ជាក់ស្តែង ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ខេត្តសៀមរាបទទួលបានទេសចរសរុប ៣,៧៨៣,៧២៤​នាក់ កើនទ្បើង ១១.៩៤% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២,៣៦៧,៦៩៦នាក់ កើនទ្បើង ១១.៩៧% និងភ្ញៀវទេសចរអន្តរជាតិចំនួន ១,៤១៦,០២៨នាក់ កើនទ្បើង ១១.៩៩%៕

 

Share

Image
Image
Image