loader

អ្នកវិភាគ​ ៖​ បើ​សង្គ្រាម​ផ្ទុះ​ឡើង​គឺ​ ២០​នាទី​ប៉ុណ្ណោះ​នឹង​ធ្វើ​ឱ្យ​របប​កូរ៉េ​ខាងជើង​រលាយ​

វ៉ាស៊ិនតោន ៖ ​អ្នក​សិក្សា​អំពី​សង្គ្រាម​ អា​មេ​រិ​ក​-​កូរ៉េ​ខាងជើ់ង​ ដែល​ជានា​យក​វិទ្យាស្ថាន​ សិក្សា​ការពារ​ជាតិ​ នៃ​មជ្ឈមណ្ឌល​ជាតិ​អា​មេ​រិ​ក​ លោក​ Harry​ Kazianis​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប​ Fox​ News​ ថា​ បើ​សង្គ្រាម​ផ្ទុះ​ឡើង​ មែន​នោះ​ គឺ​អា​មេ​រិ​ក​ -​កូរ៉េ​ខាងត្បូង​ និង​ ជប៉ុន​ រួម​គ្នា​វាយប្រហារ​ កូរ៉េ​ខាងជើង​ ហើយ​ ២០​នាទី​ប៉ុណ្ណោះ​នឹង​ធ្វើ​ឱ្យ​របប​ គី​ម​ ជុង​អ៊ុ​ន​ រលាយ​។​

​លោក​ Harry​ Kazianis​ និយាយ​ប្រាប់​បណ្ដាញ​ Fox​ News​ ថា​ ទ​ង្វើ​របស់​កូរ៉េ​ខាងជើង​ ពិត​ចង់​សាក​សង្គ្រាម​ជាមួយ​អា​មេ​រិ​ក​ ហើយ​សង្គ្រាម​នុយក្លេអ៊ែរ​ទៀត​ផង​។​ តែបើ​ដូច្នេះ​ គឺ​ គី​ម​ ជុង​អ៊ុ​ន​ នឹង​ធ្វើ​អត្តឃាត​ខ្លួនឯង​ទៅ​វិញ​ទេ​។​ តែ​ស្រប​ពេល​នេះ​ មាន​សេចក្ដីរាយការណ៍​មក​ថា​ ក្រសួងការពារជាតិ​អា​មេ​រិ​ក​នឹង​ប​ញ្ជូ​នាវា​ពិឃាដ​យ៉ាងតិច​ ៧៥​គ្រឿង​ ទៅ​កាន់​សមុទ្រ​កូរ៉េ​ ដើម្បី​ការពារ​នាវា​ធំៗ​ ៣​គ្រឿង​របស់​អា​មេ​រិ​ក​ដែល​មាន​ស្រាប់​ហើយ​នោះ​។​ អ្នក​សង្កេតការណ៍​ព្រមាន​ថា​ បើ​សហរដ្ឋអាមេរិក​ សម្រេច​ប​ញ្ជូ​នាវា​ពិឃាដ​ដូចនេះ​ គឺជា​ការ​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក​ ត្រៀមលក្ខណៈ​រួច​ហើយ​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង​។​

​នាវា​ពិឃាត​អា​មេ​រិ​ក​ប្រមាណ​ជាង​ ១០​គ្រឿង​បាន​ទៅ​ដល់​សមុទ្រ​កូរ៉េ​រួច​ហើយ​ស្រម​ពេល​ដែល​នាវាចម្បាំង​ ចំនួន​ ៣​គ្រឿង​ដែល​ផ្ទុក​យន្ដហោះ​ចម្បាំង​ ៧០​គ្រឿង​ និង​កាំជ្រួច​ ៣០០​ដើម​ក្នុង​មួយ​គ្រឿងៗ​នោះ​ ក៏​បាន​ទៅ​ដល់​សមុទ្រ​កូរ៉េ​ហើយ​ដែរ​។​ ស្រប​ពេល​នេះ​ កាំជ្រួច​ “​ថា​អា​ដ​”​ ដែល​អាច​បាញ់​កម្ទេច​កាំជ្រួច​បាន​នោះ​ ត្រូវ​ដាក់​ពង្រាយ​អស់ហើយ​នៅ​តាម​ព្រំដែន​កូរ៉េ​ខាងត្បូង​។​

​ការ​គ្រោង​បញ្ជូន​នាវា​ពិឃាដ​នេះ​ គឺ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​ បាន​បាញ់​សាកល្បង​គ្រាប់បែក​ នុយ​ក្លែ​អ៊ែ​អ៊ីដ្រូសែន​ ១​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​ ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ ប្រកបដោយ​ជោគជ័យ​ ប៉ុន្ដែ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ប្រតិកម្ម​យ៉ាង​ខ្លាំង​។​ ជាមួយ​គ្នា​នេះ​ ដែរ​មន្ទីរ​ប៉ុង​តា​ហ្គោ​ន​ គ្រោង​បញ្ជូន​ក្រុម​អត្ត​ឃា​ដដែល​សម្លាប់​ អូ​សា​ប៊ិ​ន​ឡា​ឌែ​ន​ ទៅ​ធ្វើឃាត​ គី​ម​ ជុង​អ៊ុ​ន​ ឱ្យ​បាន​មុន​សង្គ្រាម​ផ្ទុះ​ឡើង​។​ ក្រុម​អត្តឃាត​នេះ​ គឺ​ Navy​ Seal​ Team​ Six​។​ ក្រុម​នេះ​បាន​ចូល​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​ នៅ​ឆ្នាំ​ ២០១១​ ហើយ​ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយ​ បាន​សម្លាប់​លោក​ ប៊ិ​ន​ឡា​ឌែ​ន​ បាន​ដោយ​ជោគជ័យ​។​ លោក​ ប៊ិ​ន​ឡា​ឌែ​ន​ គឺជា​មេ​បណ្ដាញភេរវកម្ម​ អាល់​កៃ​ដា​៕​ ប្រភព​ ៖​ fox news​ and​ Mirror​ news

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x