en     km
en     km

ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចារមកដល់កម្ពុជាហើយ

Share

ក្រុងភ្នំពេញ៖ ឧត្តមសេនីយម្នាក់ ដែល បានធ្វើរដ្ឋប្រហារ ទម្លាក់ រដ្ឋាភិបាល ជាប់ឆ្នោត  បាន មកដល់ ប្រទេសកម្ពុជា ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧កញ្ញា ដើម្បី បើក កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា។

លោក ឧត្តមសេនីយ ចាន់អូចា បាន ក្លាយជា នាយករដ្ឋមន្ត្រី ដោយ ការ អនុម័តពីសភា យោធាកាលពីឆ្នាំ២០១៤ បន្ទាប់ពី គណៈរដ្ឋមន្ត្រី របស់លោកស្រី យីងឡាក់ត្រូវបាន រំលាយ។

លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចារ បានមកដល់កម្ពុជា នាព្រឹកនេះគឺ នៅវេលា ម៉ោង ៨ នឹង ៤៥ នាទី ព្រឹក ដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចហ៊ុន សែន នឹង លោកប្រាយុទ្ធ ចាន់អូចារនឹងមានជំនួបពិភាក្សាទ្វេភាគីអំឡុងពេលដែលលោកប្រាយុទ្ធចាន់អូចារ មកបំពេញទស្សនកិច្ច។ នេះបើយោងទៅតាមសេចក្តីជូនដំនឹងរបស់ក្រសួងការបរទេសកម្ពុជា។

នៅក្នុងពិធីទទួល បដិសណ្ឋាកិច្ច នៅវិមាន សន្តិភាព  ទាំង សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា បាន ដើរ លើកម្រាលព្រំ ដោយ ឆ្លងកាត់​កងទ័ព ត្រែ​ ហើយធ្វើជាសហប្រធានកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជាលើកទី៣ កម្ពុជា-ថៃ។

កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះលើកទី៣នេះ នឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលនឹងផ្តល់ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់ប្រទេសទាំងពីរ។

អំឡុងនៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីទាំង២រូប ដែរ លោក ប្រាយុទ្ធចាន់អូចារ នឹង សម្តេចហ៊ុនសែន នឹងធ្វើជាអធិបតីសម្ភោធសួនមិត្តភាពកម្ពុជាថៃ​-កម្ពុជា ទល់មុខស្ថានទូតអាមេរិក។

លោក ប្រាយុទ្ធ ច័ន្ទអូឆា ក៏នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភាផងដែរ៕

Share

Image
Image
Image