loader

ក្រសួងបរិស្ថាន​នឹង​យក​ដី​ឧទ្យាន​ជាតិ​មក​អភិរក្ស​ឡើង​វិញ​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​នឹង​យក​ដី​ឧទ្យាន​ជាតិ​ទូ​ទាំង​ប្រទេស​មក​អភិរក្ស​ឡើង​វិញ​ ដើម្បី​ការពារ​ធនធានធម្មជាតិ​ និង​កាត់​បន្ថយ​ការ​បំពុល​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ មន្ត្រី​បរិស្ថាន​ នៃ​អង្គការ​សង្គម​ស៊ី​វិល​សាទរ​ចំពោះ​បំណង​នេះ​ ដោយ​លើក​ឡើង​ថា​ ជា​ការ​ប្រសើរ​ ដើម្បី​រារាំង​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ​។​

150916-vireak-news-02-dara-ed​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​សាយ​ សំ​អាល់​ អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​នឹង​យក​ដី​ឧទ្យាន​ជាតិ​ធំៗ​មក​អភិរក្ស​ឡើង​វិញ​ ដើម្បី​ការពារ​ធនធានធម្មជាតិ​ និង​កាត់​បន្ថយ​ការ​បំពុល​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​​ លោក​សាយ​ សំ​អាល់​ បាន​មាន​ប្រសាសន៍​បែប​នេះ​ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ ស្ថាប័ន​ ដៃគូ​អ​ភ​វិ​ឌ្ឍ​ន៍​ និង​ដៃគូ​ពាក់ព័ន្ធ​ អំពី​រាយការណ៍​នៃ​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នេះ​ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​ «​យើង​នឹង​រៀបចំ​តំបន់​អភិរក្ស​ឡើង​វិញ​ នេះ​ជា​ការ​ឆ្លើយ​តប​សំខាន់​មួយ​នូវ​ការ​ប្រែ​ប្រួ​ស​អាកាសធាតុ​។​ យើង​ពង្រីក​វិសាលភាព​តំបន់​អភិរក្ស​របស់​យើង​ឡើង​វិញ​ មាន​៣​ដែល​យើង​ហៅ​ថា​ របៀង​ធំៗ​គឺ​ ទី​១​ របៀង​នៅ​ឦ​សាន្ត​នេះ​ យើង​ចង់​ផ្សារ​ភ្ជាប់​តំបន់​អភិរក្ស​របស់​ឡាវ​ ចុះ​ពី​វី​រៈ​ជ័យ​តាម​ដង​ទន្លេមេគង្គ​ ដែល​វា​អាច​មានព្រៃ​ មាន​តំបន់​វាលស្មៅ​ តំបន់ដីសើម​ រួម​ទាំង​តំបន់​រុំ​ា​សារ​ជា​របៀង​មួយ​មាន​ជីវៈចម្រុះ​នៅ​ឦ​សាន្ត​។​ ទី​២​ ឧទ្យាន​ភាគ​ខាងជើង​នៃ​បឹង​ទន្លេរ​សាប​ គឺ​ក្រសួង​មាន​បំណង់​អភិរក្ស​ទាំង​ជីវៈចម្រុះ​ និង​អភិរក្ស​មរតក​វប្បធម៌​ មាន​ព្រៃឈើ​ និង​ប្រាសាទបុរាណ​នានា​។​ ទី​៣​ ក្រសួង​នឹង​អភិរក្ស​តំបន់​ភាគ​ខាងត្បូង​បឹង​ទន្លេរ​សាប​ចាប់ពី​រម្យ​មរ​ណី​ដ្ឋា​ន​គិរី​រម្យ​ បូកគោ​ ក្រ​វ៉ា​ញ​ រហូត​ដល់​ខេត្តកោះកុង​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ តិក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ដែរ​ បាន​សារ​ទរ​ចំពោះ​ចំណាត់​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ដែល​មាន​គម្រោង​ចង់​ អភិរក្ស​ឧទ្យាន​ជាតិ​នេះ​ឡើង​វិញ​។​ លោក​បន្ត​ថា​ ការ​អភិរក្ស​ឧទ្យាន​ជាតិ​របស់​រដ្ឋាភិបាល​នេះ​គឺ​ ជា​ផ្នែក​មួយ​ក្នុង​ការពារ​ធន​ធាតុ​ធម្មជាតិ​។​

គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ខែ​ សីហា​ ឆ្នាំ​២០១៥​នេះ​ របាយការណ៍​មួយ​មាន​កម្រាស់​ជាង​១០០​ទំព័រ​ របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ ដែល​របាយការណ៍​នោះ​ មានឈ្មោះ​ថា​ «​ការ​កាប់​ឈើ​ និង​បរិ​បាល​កិច្ច​ ការ​កាប់​ឈើ​ខុសច្បាប់​ជា​ប្រព័ន្ធ​ និង​ការ​បំផ្លាញ​ព្រៃឈើ​រដ្ឋ​ និង​តំបន់​ការពារ​នៅ​ក្នុង​ខេត្ត​រតនគីរី​ និង​ខេត្តស្ទឹងត្រែង​ ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​ថា​ផ្លូវ​ជា​ច្រើន​ដែល​គេ​បាន​ប្រើប្រាស់​សម្រាប់​ដឹកឈើ​ប្រណិត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ការពារ​ឧ​ទ្យា​ជាតិ​រី​វៈ​ជ័យ​ដែល​លាតសន្ធឹង​ដល់​ព្រំដែន​ឡាវ​។​ យ៉ាងណាមិញ​ទីប្រឹក្សា​ ក្រសួងបរិស្ថាន​ បាន​ច្រានចោល​នូវ​របាយការណ៍​នោះ​ ដោយ​លើក​ឡើង​ថា​ គ្មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ដូច​របាយការណ៍​របស់​ ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ ឡើយ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x