en     km
en     km

សម្តេច ហ៊ុន សែនសុំកម្មករ កាន់តំណែងនាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ឆ្នាំ២០១៨

Share

សម្តេចនាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅថ្ងៃនេះ បានអំពាវនាវឱ្យកម្មករ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចបន្តដឹកនាំប្រទេសបានបន្តទៀត។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនប្រកាសដូចនេះ ពេលសម្តេចជួបសំណេះសំណាលជាកម្មករនយោជិត នៅសួនឧស្សហកម្មកាណាឌីយ៉ានៅព្រឹកថ្ងៃទី​០៦ កញ្ញា ឆ្នាំ២០១៧នេះ។

សម្តេចនាយកររដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា​ សម្តេចនឹងបន្តកាន់តំណែងមេដឹកនាំប្រទេសកម្ពុជា២អាណត្តិ ឬស្មើនឹង១០ឆ្នាំទៀត​។តែទន្ទឹមនឹងនេះ សម្ដេច បានសុំឱ្យ កម្មករ បោះឆ្នោតគណបក្សប្រជាជននៅ ឆ្នាំ២០១៨ ទើបសម្ដេចបានធ្វើជានាយករដ្ឋមន្ត្រីទៀត។

សម្តេចនាយកររដ្ឋមន្រ្តីហ៊ុន សែន ៖«ហើយសង្ឃឹមថាក្មួយៗជាកម្មករ កម្មការិនីផ្ទាល់ បោះឆ្នោតឱ្យពូ ក៏ផ្តាំទៅសម្រាប់ក្រុមគ្រួសារដើម្បីបន្តថាការបោះឆ្នោត ខ្ញុំនឹងបន្តវត្តមានដើម្បីរួមគ្នាថែទាំ រោងចក្រ ថែទាំអ្វីដែលយើងបានកសាង មិនទុកឱ្យជនណាមួយបំផ្លាញសេចក្តីសុខរបស់បងប្អូនទេ។»

​ខណៈចេញគោលនយោបាយ ចុះជួបសំណេះសំណាល​​ ជាមួយកម្មករ កម្មការិនី​រោងចក្រ​​ឲ្យគ្រប់ប្រមាណជាង១លាននាក់ ដើម្បីបានស្វែងយល់ពីការប្រឈមនានារបស់កម្មករ កម្មការិនី សម្តេច រដ្ឋមន្រ្តីហ៊ុន សែន ប្រាប់កម្មករថា សម្ដេចមានផែនការកាន់អំណាចពីរអាណត្តិទៀត។

​សម្តេចនាយកររដ្ឋមន្រ្តីហ៊ុន សែន ៖«ខ្ញុំសម្រេចចិត្តប្រកាសថា ខ្ញុំនឹងបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តីសម្រាប់រយៈពេលពីរអាណត្តិបន្តទៀត មុននេះខ្ញុំមានការស្ទាក់ស្ទើរ តើខ្ញុំសម្រេចចាកចេញនៅពេលណា  ប៉ុន្តែបន្ទាប់ពីឃើញព្រឹត្តិការណ៍ដ៏គួរឱ្យឈឺចាប់នៃអំពើក្បត់ជាតិរបស់ជនជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួនមកហើយ និងអាចមានខ្លះទៀត ខ្ញុំសម្រេចចិត្តបន្តការងាររបស់ខ្ញុំមិនតិចជាង១០ឆ្នាំទៀតទេ»។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថា រដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ពលរកកំពុងបម្រើនៅក្រៅប្រទេសទាំងស្របច្បាប់ និងខុសច្បាប់។

ទាក់ទងនឹង​ការប្រកាសនេះ លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា ការចង់បន្តដឹកនាំប្រទេស១០ឆ្នាំទៀតរបស់សម្តេចនាយករដ្ឋមន្រ្តី គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់​​ផ្ទៃក្នុងបក្ស និងការគាំទ្រពីប្រជាពលរដ្ឋ ។ ​តែអ្វីសំខាន់គឺត្រូវធ្វើឱ្យការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ ព្រមទាំងការប្រកួតប្រជែងគ្នាដោយស្មើភាព។

លោក យ៉ង់ គិមអេង ៖«បើតាមការដឹកនាំការគ្រប់គ្រងធម្មតាទាល់តែមានការផ្លាស់ប្តូខ្លះហើយ តែកាលណាយើងអត់មានការផ្លាស់ប្តូរក៏មានបញ្ហាដែរ នៅចិននៅអី ក៏គេមានការផ្លាស់ប្តូរដែរ ដូចនៅចិនគេមានគណបក្សតែមួយ ប៉ុន្តែគេផ្លាស់ប្តូរដែរ ប្រធានាធិបតីគេតិចអ្នកនេះ តិចអ្នកនោះទៅ ហ្នឹងក៏ម្យ៉ាង ហ្នឹងជួយធ្វើឱ្យគណបក្សចេះតែមានប្រជាប្រិយភាព និងការដែរទទួលយកពីប្រជាពលរដ្ឋហ្នឹងក៏កាន់តែមានបន្តទៅអញ្ចឹងទៅណាស់»

នេះជាលើកទី០៦ ហើយដែល សម្តេចហ៊ុន សែន បានចុះជួបជាមួយកម្មករនៅតាមរោងចក្រមួយចំនួន បូករួមទាំងការជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ។

ជាការកត់សម្គាល់  កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៤មិថុនា ឆ្នាំ២០១៦ សម្ដេច នាយករដ្ឋមន្ត្រីក៏បាន ចុះជួប ពលរដ្ឋទាំង២៥ខេត្តក្រុង ដោយ សន្យា ជួយសាងសង់សាលា រៀនច្រើនខ្នងទៀតផងបើ សម្ដេចបន្តធ្វើជានាយករដ្ឋមន្ត្រី៕

 

Share

Image
Image
Image