en     km
en     km

ម៉ាឡេស៊ីកោះហៅឯកអគ្គរដ្ឋទូតភូមាករណីវិបត្តិរ៉ូហ៊ីងយ៉ា

Share

រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានកោះហៅ ឯកអគ្គរដ្ឋទូតភូមាមកបំភ្លឺករណីមានអំពើហិង្សាទៅលើសហគមន៍រ៉ូហ៊ីងយ៉ាដែលរស់នៅរដ្ឋរាក់ឃីន ភាគខាងជើងនៃប្រទេសភូមា។

រដ្ឋមន្រ្ដីការបរទេសម៉ាឡេស៊ីលោក Anifah Aman បាននិយាយថា ការវាយប្រហារបានបង្កឱ្យផ្ទុះហិង្សាជាតិសាសន៍ ដែលបង្ហាញថាគ្មានការអត់ឱនទៅលើសហគមន៍រ៉ូហ៊ីងយ៉ានោះទេ ហើយការរកដំណោះស្រាយណាមួយក៏គ្មានភាពរីកចម្រើនអ្វីដែរ។

លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា អំពើហិង្សាលើសហគមន៍រ៉ូហ៊ីងយ៉ា គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរើសអើងជាតិសាសន៍ដ៏ជ្រុលនិយម។ ហិង្សារយៈពេលចុងក្រោយនេះ ទៅលើពួករ៉ូហ៊ីងយ៉ាភូមា បានបង្កឱ្យជនភៀសខ្លួនទៅប្រទេសបង់ក្លាដេសរហូតដល់ទៅ ១សែន ២ម៉ឺន ៥ពាន់នាក់៕

Share

Image
Image
Image