អង្គការសិទ្ធិមនុស្សម៉ាឡេបានរៀបចំការជួបជុំមួយ នៅក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃពុធ ទី ១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ ដើម្បីប្រឆាំងនឹងការតវ៉ាក្រុម Bersih 4 ដែលបានធ្វើឡើងពីរសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមប្រភពព័ត៌មាន Channel News Asia។
ប៉ូលីសម៉ាឡេស៊ីបានបង្កើនសន្ដិសុខ មុនការប្រមូលផ្តុំរបស់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលនៅថ្ងៃពុធនេះ។
តាមការផ្សាយរបស់ Channel News Asia នៅថ្ងៃពុធទី ១៦ ខែកញ្ញានេះឲ្យដឹងថា គោលបំណងចម្បងរបស់ពួកគេ គឺដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរម៉ាឡេ និងប្រឆាំងនឹងបាតុកម្មរបស់ក្រុម Bersih 4 ដែលបានធ្វើកាលពីពីរសប្តាហ៍មុន គឺនៅថ្ងៃបុណជាតិរបស់ប្រទេសម៉ាឡេស៊ី។
ក្រុមអ្នកតវ៉ាពាក់អាវក្រហមគ្រោងដើរនៅតាមដងផ្លូវក្នុងខណ្ឌ Bukit Bintang នៃក្រុងកូឡាឡាំពួ មុនពេលពូកគេជួបជុំគ្នានៅមុខហាងទំនិញពី Padang Merbok ។
សាលារៀននៅទូទាំងប្រទេសត្រូវបានបង្ខំឲ្យបិទទ្វារ ខណៈក្រុមអាវក្រហមដែលរៀបចំការហែក្បួនតវ៉ា កំពុងតែជំរុញផែនការរបស់ខ្លួនទៅមុខ។ រថយន្តប្រហែល ២០០០គ្រឿងត្រូវបានរៀបចំដើម្បីដឹកបាតុករ៥០.០០០នាក់ ចូលទៅក្រុងរដ្ឋធានីកូឡាឡាំពួ។ ចំណុចប្រមូលផ្តុំសំខាន់ៗមានបួនសម្រាប់ការតវ៉ានេះ ក្នុងនោះរួមមានវិហារអ៊ីស្លាមជាតិ, សិប្បកម្មកណ្តាលPutra និង មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។
មនុស្សជាច្រើននៃក្រុមអ្នកតវ៉ាអាវក្រហមគឺជាសមាជិក និងជាមេដឹកនាំថ្នាក់មូលដ្ឋាននៃគណបក្ស UMNO កាន់អំណាច។ លោកនាយករដ្ឋមន្ត្រី Najib Razak ដែលជាប្រធានគណបក្សបានឯកភាពចំពោះគម្រោងហែក្បួនតវ៉ានោះ តែមិនអនុញ្ញាតឲ្យមានការរើសអើងជាតិសាសន៍ និងត្រូវគោរពច្បាប់។
លោកណាជីបបាននិយាយថា គ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ រួមទាំងសមាជិក UMNOដែរ វាជាប្រទេសមួយដែលមានសេរីភាព ប៉ុន្តែច្បាប់នេះត្រូវតែត្រូវបានអនុវត្តតាម។
ក្នុងចំណោមអ្នករៀបចំការហែក្បួនតវ៉ានេះ មានអតីតប្រធានរដ្ឋមន្ដ្រីនៃម៉ាឡាកា លោក Ali Rustam អ្នកដឹកនាំប្រចាំតំបន់របស់គណបក្ស UMNO គឺលោក Jamal Yunus ក៏ដូចជាប្រធាននាយកដ្ឋានកិច្ចការពិសេស Fuad Zakarshi៕