en     km
en     km

ក្រសួង​ធនធានទឹក​ស្នើ​ពលរដ្ឋ​ផ្អាក​សកម្មភាព​តាម​មាត់សមុទ្រ​ពី​ថ្ងៃ​១៤​ ដល់​ថ្ងៃ​១៨​ខែកញ្ញា​នេះ​

Share

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ជូនដំណឹង​បន្ថែម​ដល់​ពលរដ្ឋ​នៅ​ក្បែរ​មាត់សមុទ្រ​ និង​ ប្រជា​នេសាទ​សមុទ្រ​ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​តាម​សមុទ្រ​ ឲ្យ​ផ្អាក​សកម្មភាព​ ចាប់ពី​ថ្ងៃ​ទី​ ១៤​  ដល់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​។​

យោងសេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ២០១៥​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ខ្យល់ព្យុះ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ ឆ្ពោះទៅ​ តំបន់ឆ្នេរ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម​រួច​មក​ ឥទ្ធិពល​នៃ​ព្យុះ​នេះ​នឹង​បង្ក​ឱ្យ​ ផ្ទៃមេឃ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ពពក​ច្រើន​ និង​បន្ដ​ធ្លាក់​ភ្លៀង​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ ពិសេស​ ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​។​

​សេចក្ដីជូនដំណឹង​បន្ត​ថា​ ឥទ្ធិពល​នៃ​ព្យុះ​នេះ​ នឹង​បង្ក​ឱ្យ​រាជធានី​-​ខេត្ត​ មួយ​ចំនួន​ដូច​ជា​៖​ រាជធានី​ ភ្នំពេញ​ ខេត្តកំពង់ស្ពឺ​ កណ្ដាល​ តាកែវ​ កំពត​ ព្រះ​សីហ​នុ​ កំពង់ធំ​ និង​ខេត្តសៀមរាប​ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​ រីឯ​ ផ្ទៃមេឃ​នៅ​តំបន់​មាត់សមុទ្រ​ និង​លើ​ផ្ទៃសមុទ្រ​ មាន​សភាព​ អាប់​អ៊ួ​រ​ ព្រមទាំង​មាន​ភ្លៀង​ និង​ ខ្យល​បក់​បោក​ខ្លាំង​ នឹង​ធ្វើ​ឲ្យ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ ពី​១​ម៉ែត្រ​ ទៅ​ដល់​២​ម៉ែត្រ​កន្លះ​។​

យោង​លើ​ស្ថានភាព​អាកាសធាតុ​ ដូច​បាន​ជម្រាប​នេះ​ ក្រសួង​ធនធានទឹក​ប្រកាស​ឲ្យ​ពលរដ្ឋ​ទាំងអស់​ផ្អាក​សកម្មភាព​នៅ​តំបន់​មាត់សមុទ្រ​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕​

150916-Cheata-News-02-dara-ed-1

Share

ព័ត៌មានទាក់ទង

Image