loader

ក្លឹបអ្នកកាសែតកម្ពុជាអំពាវនាវឱ្យCambodia Dailyចរចាជាមួយពន្ធដាដើម្បីដំណើការឡើងវិញ

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា​បានសម្តែងការ​សោកស្តាយ ដែលកាសែត Cambodia Daily បានប្រកាសបិទទ្វារ​ឈប់ដំណើរការផ្សាយ​ចាប់ពីថ្ងៃនេះ​តទៅ ដោយ​អំពាវនាវដល់ម្ចាស់​​កាសែត​ រកវិធីសម្របសម្រួលជាមួយអគ្គ​នាយកដ្ឋានពន្ធដា​ដើម្បីរកដំណោះស្រាយសមស្រប​មួយដែលអាច​អនុញ្ញាតឱ្យកាសែតនេះដំណើរការឡើងវិញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្លឹមអ្នកកាសែតកម្ពុជានៅថ្ងៃទី០៤ កញ្ញានេះ បានកត់សម្គាល់ថា ការប្រកាសបិទទ្វារដោយខ្លួនឯងរបស់កាសែត Cambodia Dailyជាការបាត់បង់ប្រភពព័ត៌មានសម្រាប់អ្នកអានរបស់ខ្លួន។

​ជាមួយគ្នានេះដែរ ​ក្លឹបអ្នកកាសែតកម្ពុជា សង្ឃឹមថា ស្ថាប័នសារព័ត៌មាននៅកម្ពុជាផ្សេងទៀត នៅតែបន្តការងាររបស់ខ្លួនស្របតាមវិជ្ជាជីវៈ  និងការទទួលខុសត្រូវ ដើម្បីផ្តល់ព័ត៌មាន​ដល់មហាជន​ទូទៅឱ្យបានទូលំទូលាយ​​ ព្រមទាំងគោរពច្បាប់យកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្លូវច្បាប់​ឱ្យបានត្រឹមត្រូវ​ ដើម្បីជៀសវាង​​ការកើតមានបញ្ហាជាយហេតុណាមួយដោយការខ្វះចន្លោះ។

សូមបញ្ជាក់ថា កាសែតខេមបូឌាដេលី ដែលបានប្រតិបត្តិការ​ផ្សាយព័ត៌មានរយៈពេល២៤ឆ្នាំនៅកម្ពុជា បានប្រកាសឈប់ដំណើរពីថ្ងៃទី ០៤ កញ្ញានេះ​ តទៅបន្ទាប់ពី​អគ្គនាយកពន្ធដារប្រកាសថា បានជំពាក់ថ្លៃបង់ពន្ធចំនួនជាង៦លានដុល្លារ និងតម្រូវ​ឱ្យបង់ពន្ធជូនរដ្ឋត្រឹមថ្ងៃទី០៤ កញ្ញានេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x