en     km
en     km

អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ការនាំចេញស្រូវអង្ករឆ្នាំនេះនឹងហក់ឡើងខ្លាំងជាងឆ្នាំមុនៗ

Share

ក្រុងភ្នំពេញ៖ ខណៈរដូវប្រមូលផ្ដល់ស្រូវនឹងចូលមកដល់នៅក្រោយរដូវបិណ្ឌភ្ជំ  សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារទាំងក្នុងស្រុកនឹងក្រៅប្រទេសនឹងហក់ឡើងខ្លាំងលើសពីតម្រូវការក្នុងស្រុកសម្រាប់ឆ្នាំ២០១៧នេះ ។

កាលពីឆ្នាំមុនការនាំចេញស្រូវអង្ករកម្ពុជាហាក់ដូចជា មានភាពប្រសើរឡើងបើទោះបីជាមានកត្តាអវិជ្ជមានខ្លះដែលជះមកលើប្រជាកសិករក៏ដោយ។

កត្តាទាំងនោះមានដូចជាការលក់ចេញស្រូវទៅកាន់បរទេស ធ្វើឲ្យប្រជាកសិករបាត់បង់តម្លៃដើមខ្លះ ព្រោះថាការលក់ស្រូវមិនបានកិនជាអង្ករធ្វើឲ្យតម្លៃអង្ករចុះថ្លៃ មិនចំណេញជាដើម។ ការជួញពីឈ្មួញកណ្តាល ក៏ជាកត្តាដែលជះឥទ្ធិពលអាក្រក់ផងដែរ ព្រោះថាកសិករមិនមានសមត្ថភាពក្នុងការដឹកជញ្ជូនមកលក់នៅលើទីផ្សារ ជាហេតុធ្វើឲ្យមានការកំណត់ឲ្យតម្លៃថោកឬថ្លៃតាមតែចិត្តរបស់ឈ្មួញ។

លោក មូ សារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា​ ថ្វីបើមានផលអវិជ្ជមានតិចតួចក៏ កម្ពុជានៅតែមានកម្រិតនៃការនាំចេញស្រូវអង្ករហក់ខ្លាំងជាងបណ្តាឆ្នាំមុន ព្រោះថាការប្រមូលផលស្រូវឆ្នាំនេះអាចនឹងលើសពីការរំពឹងទុក។

លោកថា ប្រជាកសិករអាចលក់បានស្រូវក្នុងមួយគីឡូ ៨០០រៀលដែលជាតម្លៃមួយថ្លៃនៅក្នុងទីផ្សារស្រូវអង្ករ ។ ករណីនេះ លោកបានបង្ហាញពីយុទ្ធសាស្រ្តក្នុងការលក់ចេញឲ្យបានច្រើននៅឆ្នាំនេះ ដោយពង្រីកម៉ាកអង្ករកម្ពុជា មានឈ្មោះថា ម្លិះអង្គរ នឹងពង្រីកវិសាលភាពកូតានៃការនាំចេញ។​ លោក មូ សារិទ្ធ៖ « អញ្ជឹងយើងបូកនឹងកូតានេះយើងសង្ឃឹមថានឹងកើនឡើងហក់ខ្លាំងបាទ!»

គូសបញ្ជាក់ផងដែរថា ដៃគូដែលនាំចេញស្រូវអង្ករពីកម្ពុជាមានប្រទេស បង់ក្លាដែស និងប្រទេសចិន។ ប្រទេសបង់ក្លាដែស​នាំចេញពីកម្ពុជាមួយឆ្នាំ ២៥ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយប្រទេសចិន ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ​ ដែលធ្វើឲ្យអគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា យល់ឃើញថា ការនាំចេញស្រូវអង្ករនៅពេលនេះមានភាពហក់ខ្លាំង៕

 

Share

Image
Image
Image