loader

ឥណ្ឌូនេស៊ីពិភាក្សាជាមួយ ភូមា និយាយពីវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា

លោកស្រី Retno Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសឥណ្ឌូនេស៊ីបានទៅដល់ប្រទេសភូមាហើយ កាលពីថ្ងៃអាទិត្យ ទី៣ កញ្ញា ដោយត្រូវចាប់ផ្ដើមពិភាក្សាជាមួយលោកស្រី អង់ សានស៊ូជីទីប្រឹក្សារដ្ឋ និងអគ្គមេបញ្ជាការកងទ័ពមីនអ៊ុងឡាំងនៅរដ្ឋរាក់ឃីនករណីវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា។

លោកស្រីរដ្ឋមន្រ្ដីការបរទេសឥណ្ឌូនេស៊ីដែលបានទៅដល់ប្រទេសភូមានៅថ្ងៃនេះ បន្ទាប់ពីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានចេញសេចក្ដីរាយការណ៍ថា សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង ៦ម៉ឺននាក់ បានបន្ដភៀសខ្លួន ទៅប្រទេសបង់ក្លា ដេស ដោយសារតែពួកគេរងការវាយប្រហារដោយកងទព័ភូមាក្រោមបទចោទសហគមន៍ជនជាតិភាគតិចនេះ បង្កើតកម្លាំងឧទ្ទាម។

លោកស្រីរដ្ឋមន្រ្ដីឥណ្ឌូនេស៊ីរូបនេះ ត្រូវលើកឡើងវិបត្តិសហគមន៍រ៉ូហ៊ីងយ៉ា​ ហើយជម្រុញអាជ្ញាធរភូមាបញ្ឈប់ការប្រើហិង្សាទៅលើជាតិសាសន៍មួយនេះ ។

អំពើហិង្សានៅរដ្ឋរាក់ឃីនបានកើតឡើងតាំងពីឆ្នាំ ២០១២ ដោយបណ្ដាលអោយមនុស្សស្លាប់ជាច្រើនរាប់ពាន់នាក់។ ហិង្សាកើតឡើងដោយសាររើសអើងជាតិសាសន៍។

តែបែបនេះក្ដី សហគមន៍រ៉ូហ៊ីងយ៉ាដែលមានដើមកំណើតមកពីប្រទេសបង់ក្លាដេសហើយនិងឥណ្ឌា ត្រូវបានរដ្ឋាភិបាលយោធាភូមាចាត់ទុកជាចំណាកស្រុកខុសច្បាប់ ទោះបីសហគមន៍នេះ មករស់នៅនៅរដ្ឋរាក់ឃីន តាំងពីសម័យអាណានិគមក៏ដោយ៕ CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x