en     km
en     km

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សង​ប្រាក់​ករណី​យក​លុយ​លើស​ថ្លៃ​ទឹក​ជូន​អ្នក​ប្រើប្រាស់​វិញ​នៅ​ថ្ងៃនេះ​

Share

​ភ្នំពេញ​៖​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ នេះ​ បាន​ចាប់ផ្ដើម​អនុវត្ដ​ការ​សង​ប្រាក់​ជូន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ដកណ្ដាល​ វិញ​ក្រោយ​ពី​ស្ថាប័ន​នេះ​បាន​គណនា​ថ្លៃ​ទឹក​លើស​ពី​ពលរដ្ឋ​ដែល​បង្ក​ឲ្យ​មានការ​តវ៉ា​។​

​ការ​ប្រកាស​របស់​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ សម្ដែង​ការ​មិន​ពេញ​ចិត្ដជា​ខ្លាំង​ចំពោះ​ទ​ង្វើ​ធ្វេស​ប្រ​ហេ​ស​របស់​មន្ដ្រី​ក្រោម​ឱវាទ​ នឹង​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ឲ្យ​រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​លោក​ ចម​ ប្រសិទ្ធ​ ដោះស្រាយ​បញ្ហា​ទឹក​នេះ​ជា​បន្ទាន់​ ។​

​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ នឹង​ធ្វើការ​ទូទាត់​ជា​សាច់ប្រាក់​ ដែល​បាន​យក​លើស​ពី​អតិថិជន​ ចាប់ពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ នេះ​តទៅ​ នៅ​តាម​បញ្ជា​បេឡា​ទាំងអស់​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រៀង​រាល់​ម៉ោង​ធ្វើការ​។​

​ពលរដ្ឋ​អាច​ទៅ​ទទួល​ការ​ទូទាត់​នេះ​វិញ​ ដោយ​ភ្ជាប់​ជាមួយ​វិ​ក័យ​ប​ត្រ​បង់ប្រាក់​ថ្លៃ​ទឹក​ថ្មី​ (​ក្រោយ​ពី​ការ​កែសម្រួល​តាម​ការ​គណនា​ចាស់​)​ និង​សក្ខី​ប​ត្រ​ដែល​នឹង​ចែក​ជូន​ ដោយ​ភ្នាក់ងារ​របស់​ រដ្ឋាករទឹក​ស្វ័​យ​ក្រុងភ្នំពេញ​ ដែល​សក្ខី​ប​ត្រ​នោះ​ នឹង​បញ្ជាក់​ថា​ ទឹកប្រាក់​ដែល​លម្អៀង​នៃ​តម្លៃលើស​ពី​មុន​មាន​ប៉ុន្មាន​ ហើយ​ប្រជាពលរដ្ឋ​អាច​ដក​ប្រាក់​វិញ​ក៏​បាន​ ឬ​ចង់​បង្វែរ​ទៅ​ជា​ការ​បង់ថ្លៃ​ប្រើប្រាស់​ទឹក​សម្រាប់​ខែ​ក្រោយ​ក៏​បាន​៕

Share

ព័ត៌មានទាក់ទង

Image