en     km
en     km

អាមេរិកព្រមានបាញ់ទម្លាក់នុយក្លេអ៊ែរកូរ៉េខាងជើង

Share

សហរដ្ឋអាមេរិកព្រមានធ្ងន់ៗបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើងដែលភ្ជាប់ដោយក្បាលនុយក្លែអ៊ែរ ប្រសិនបើក្រុងព្យុងយ៉ាងបាញ់សាកល្បងអាវុធប្រល័យលោកនេះជាថ្មីម្ដងទៀត។

ការព្រមានរបស់រដ្ឋមន្រ្ដីក្រសួងការពារជាតិបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនដ៏ខ្លាំងមួយ ហើយគ្រាប់បែកនេះ អាចសម្លាប់មនុស្សរាប់រយនាក់។

លោករដ្ឋមន្រ្ដីបានព្រមានដូចនេះ បន្ទាប់ពីលោកជួបលោក ដូណាល់ ត្រាំ និងទីប្រឹក្សាសន្ដិសុខជាតិ កាលពីថ្ងៃម្សិលមិញ។

លោករដ្ឋមន្រ្ដីបានប្រាប់អ្នកសារព័ត៌មានថា ការគំរាមកំហែងមកលើសហរដ្ឋអាមេរិក ហើយចង់វាយប្រហារលើកោះហ្គោមទៀតនោះ គឺជាការបង្ខំអោយអាមេរិកប្រើប្រាស់កងទ័ពដើម្បីឆ្លើយតប។  លោកព្រមានទៀតថា ទោះបីជាវាយប្រហារលើសម័្ពន្ធមិត្តអាមេរិកក៏ដោយ ក៏អាមេរិកត្រូវតែវាយប្រហារលើកូរ៉េខាងជើងដែរ។

កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់កាំជ្រួចដោយហោះរំលង​ប្រទេសជប៉ុនដែលទង្វើនេះ នាំអោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសជប៉ុនផងដែរ បើកសមយុទ្ធយោធារួមគ្នានៅតាមព្រំដែនប្រទេសកូរ៉េខាងត្បូង៕CNA

 

 

 

 

Share

Image
Image
Image