ភ្នំពេញ៖ នៅថ្ងៃទី ០៣ កញ្ញា ឆ្នាំ ២០១៧នេះក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងដល់វិទ្យុស្រ្តី និង វិទ្យុសំបុកឃ្មុំឲ្យបញ្ឈប់ការផ្សាយឡើងវិញនូវព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ចាប់ពីថ្ងៃនេះតទៅ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ៣ ខែកញ្ញានេះ។ ក្រសួងហាម មិនឲ្យវិទ្យុស្រ្តី អេហ្វអឹម ១០២ និងវិទ្យុសំបុកឃ្មុំ ១០៥ ផ្សាយវិទ្យុព័ត៌មានបរទេសទាំងពីរនេះ ដោយសារក្រសួងទើបរកឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់នៅក្រសួងព័ត៌មាន៕
Post Views: 432