en     km
en     km

រថភ្លើង​បុក​ឡាន​មួយ​គ្រឿង​អូស​ជាង​ ២០០​ម៉ែត្រ​

Share

បាងកក​ ៖​ រថភ្លើង​បាន​បុក​ឡាន​មួយ​គ្រឿង​ដែល​បើក​ឆ្លងកាត់​ផ្លូវដែក​ អូស​ជាង​ ២០០​ម៉ែត្រ​ ទើប​ឈប់​ ក៏​ប៉ុន្ដែ​មិន​បាន​បង្ក​ឲ្យ​អ្នក​បើករថយន្ដ​នោះ​គ្រោះថ្នាក់​នោះ​ឡើយ​។​

​លោក​អធិការ​ស្រុក​ ឈូ​ន​ផុ​ន​ Sayan​ Duprawat​ បាន​និយាយ​ថា​ គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​តែ​ឡាន​ភី​ក​អាប់​ នោះ​បើក​ឆ្លងផ្លូវ​រថភ្លើង​ខណៈ​រថភ្លើង​កំពុង​ធ្វើ​ដំណើរ​ ដោយ​គ្មាន​ការ​ប្រុង​ប្រ័​ត្ន​ និង​អ្នក​បើក​មិន​បាន​មើល​ស្លាក​សញ្ញា​ហាមឃាត់​។​

​លោក​ Winyu​ Namprapha​ អ្នកបើកប​រថយន្ដ​ អាយុ​ ៣១​ ឆ្នាំ​ ជនជាតិ​ថៃ​ បាន​ផ្ដល់​បទ​សម្ភាសន៍​អ្នកកាសែត​ ថៃ​ The​ Nation​ ថា​ លោក​បាន​ធ្វើ​ដំណើរ​ដោយ​ដឹក​ទំនិញ​ពី​ខេត្ដ​ រ៉​យ​អេ​ត​ ទៅ​ខេត្ដ​ ឈូ​ផុ​ន​ ក៏​ប៉ុន្ដែ​លោក​បាន​វង្វេងផ្លូវ​ខណៈ​មក​ដល់​ក្បែរផ្លូវរ​ថយ​ភ្លើង​នេះ​។​ លោក​ក៏​បាន​បើ​មើល​ផែនទី​ក្នុង​ទូរស័ព្ទ​ដៃ​ ដោយ​បើកបរ​តាម​ការ​ចង្អុលបង្ហាញ​ពី​ផែនទី​នោះ​ រហូត​ដល់​ផ្លូវ​រថភ្លើង​ ក៏​ប៉ុន្ដែ​លោក​មិន​បានដឹង​ឡាន​របស់​លោក​ បាន​បើក​ឆ្លង​លើ​ផ្លូវ​រថភ្លើង​នោះ​ទេ​៕​​

Share

Image
Image
Image