loader

ស្ដ្រី​កុលសម្ព័ន្ធ​ Vakapalle​ ខកចិត្ដ​ដែល​អាជ្ញាធរ​ឥណ្ឌា​អូស​បន្លាយពេល​រក​យុត្ដិធម៌​ជួន​ពួក​នាង​

​ញ៉ូ​ដេ​លី​ ៖​ រយៈពេល​ជាង​ ១១​ឆ្នាំ​ករណី​ប៉ូ​លី​ស​ចាប់រំលោភ​ស្ដ្រី​កុលសម្ព័ន្ធ​ Vakapalle​ ទើបតែ​អាជ្ញា​ធម៌​ចេញ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ករណី​របស់​ពួក​គេ​ ដែល​ការ​នេះ​ ស្ដ្រី​ទាំងនោះ​សម្ដែង​កា​រខក​ចិត្ដជា​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ ដែល​ហាក់​មិន​ផ្ដល់​តម្លៃ​សម្រាប់​ពួក​នាង​។​

​កាលពី​ឆ្នាំ​២០០៧​ ប៉ូ​លី​ស​នៅ​តំបន់​ ហ្គ្រេ​ហ៊ូ​ដ​ បាន​ចាប់រំលោភ​ស្ដ្រី​កុលសម្ព័ន្ធ​ចំនួន​ ១១​នាក់​ ហើយ​កាលនោះ​ តុលាការ​កំពូល​បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះ​ ឲ្យ​បាន​ឆាប់​ដើម្បី​ផ្ដល់​យុត្ដិធម៌​ជួន​ពួក​នាង​ ក៏​ប៉ុន្ដែ​បញ្ជា​នេះ​ មិន​បាន​អនុវត្ដ​នោះ​ទេ​ ដោយ​អូស​បន្លាយ​រហូត​ដល់​ឆ្នាំ​ ២០១៧​ នេះ​ ទើប​មានការ​ចាត់វិធានការ​ណ៍​ ក្រោយ​ពេល​ដែល​ស្ដ្រី​ទាំង​ ១១​នាក់​នោះ​ បន្ដ​ការ​តវ៉ា​មិន​ឈប់​។​

​ករណី​នេះ​ ត្រូវ​បាន​ចៅក្រម​ពីរ​ នៃ​តុលាការ​កំពូល​ លោក​ Arun​ Mishra​ និង​ Shantana​ Goudar​ សម្ដែង​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជុំវិញ​ករណី​ដែល​បាន​អូស​បន្លាយ​ជាង​ ១​ទស​វត្ស​នេះ​។​ រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​ 20​ ខែសីហា​ឆ្នាំ​ 2007​ នៅ​ក្នុង​តំបន់​មួយ​នៃ​ស្រុក​ វាសនា​ប៉ា​ថេ​ន​ នៅ​ក្នុងភូមិ​កុលសម្ព័ន្ធ​មួយ​ដែល​មានឈ្មោះ​ថា​ Vakapalle​ ក្នុង​តំបន់​ G​ Madugula​ ៕​ ប្រភព​ពី​ Indian​ Express​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x