en     km
en     km

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ដល់​ពលរដ្ឋ​ប្រយ័ត្ន​កើត​ជំងឺគ្រុនចាញ់​

Share

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​ ប្រាប់​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​កើត​ជំងឺគ្រុនចាញ់​ ពិសេស​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចំណាកស្រុក​ទៅ​រស់នៅ​ភូមិ​ស្រុក​ ជិត​តំបន់​សំបូរ​ព្រៃ​ ឬ​ក្នុង​ព្រៃ​។​

​ជំងឺគ្រុនចាញ់​បង្ក​ឡើង​ដោយ​មូស​ដែកគោល​ញី​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រសិនបើ​អ្នកជំងឺ​មិន​បាន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​ ជា​ធម្មតា​អ្នកជំងឺ​គ្រុនចាញ់​ ដែល​ត្រូវ​មូស​ដែកគោល​ញី​ខាំ​ នឹង​បង្ហាញ​អាការ​ ជាដំបូង​ គឺ​ឈឺក្បាល​ រងា​ញាក់​ និង​ក្អូ​ត​ចង្អោរ​ នៅ​រង្វង់​ ១​ ស​ប្ដា​ហ៍​ ទៅ​ ២​ស​ប្ដា​ហ៍​។​

​ជាមួយ​គ្នា​នេះ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​សំបូរ​ព្រៃ​ញឹកញាប់​ ប្រសិនបើ​មាន​អាការ​ណាមួយ​ដែល​សង្ស័យ​ថា​ កើត​ជំងឺគ្រុនចាញ់​ត្រូវ​រូស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ ឬ​អ្នក​ស្ម័​ក្រ​ចិត្ដ​ភូមិ​ ដើម្បី​ធ្វើតេស្ដ​ឈាម​រក​មេរោគ​គ្រុនចាញ់​ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​។​ ជាង​នេះ​ដើម្បី​បង្កា​កុំ​ឲ្យ​មូស​ដែល​គោល​ញី​ខាំ​ ត្រូវ​ពាក់​ខោ​ អាវ​វែង​ ឲ្យ​បាន​ជិត​ខ្លួន​ ចាប់ពី​ព្រលប់​ ទល់​នឹង​ព្រលឹម​ ត្រូវ​គេង​ក្នុង​មុង​ឲ្យ​បាន​ត្រឹមត្រូវ​ ពិសេស​គឺ​កុមារ​តូចៗ​៕

Share

Image
Image
Image