en     km
en     km

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​លុប​ចោល​ដំណើរ​ទៅ​អា​មេ​រិ​ក​ខណៈ​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង​

Share

​តូ​ក្យូ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ជប៉ុន​ បាន​សម្រេច​លុប​ចោលការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដើម្បី​ជួប​ចរចា​បញ្ហា​សេដ្ឋកិច្ច​ ដោយសារ​តែ​ស្ថានការណ៍​កាន់តែ​តានតឹង​យ៉ាង​ខ្លាំង​នៅ​លើ​ឧបទ្វីប​កូរ៉េ​។​

លោក Shinzo Abe នាយករដ្ឋមន្រ្ដីជប៉ុនរូបខាងឆ្វេង

 

ទីភ្នាក់ងារសារព័ត៌មាន​ រ៉​យ​ទ័​រ​ បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០១​ កញ្ញា​ ថា​ លោក​ តា​រ៉ូ​អា​ហ្សូ​ បាន​សម្រេច​លុប​ចោលការ​ចរចា​ជាមួយនឹង​សម​ភាគី​សហរដ្ឋអាមេរិក​វិញ​ភ្លាមៗ​ បន្ទាប់​ពី​ស្ថានការណ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ​ហាក់​កាន់តែ​ចង់​ផ្ទុះ​សង្គ្រាម​ ដោយសារ​តែ​កាល​ថ្ងៃ​ទី​២៨​ សីហា​ កូរ៉េ​ខាងជើង​បាន​បាញ់​កាំ​ជ្រូ​ច​ ១​ដើម​ ហោះ​រំលង​ប្រទេស​ជប៉ុន​ទៅ​ធ្លាក់​ក្បែរ​កោះ​ អូ​កៃ​ដូ​ ធ្វើ​ឲ្យ​ជប៉ុន​ថ្កោលទោស​យ៉ាង​ខ្លាំង​។​

​លោក​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ ៖«យើង​មិន​អាច​ដឹង​ថា​ នឹង​មាន​អ្វី​កើតឡើង​ទេ​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ទេ​។​ លោក​ អា​បេ​ បាន​ប្រាប់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ប្រទេស​ជប៉ុន​មួយ​រយៈ​សិន​ ព្រោះ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នា​ពេល​នេះ​សុទ្ធតែ​អាច​កើត​មានបាន​ ដោយសារ​តែ​ស្ថានការណ៍​សន្ដិសុខ​ជាតិ​ធ្លាក់​ដល់​កម្រិត​គ្រោះថ្នាក់​បំផុត»​។

​ស្ថានការណ៍​សឹក​នៅ​លើ​ឧ​ប​ទ្វី​កូរ៉េ​ បាន​ធ្លាក់​ដល់​កម្រិត​គ្រោះថ្នាក់​ដែល​រក​ព្យាករណ៍​មិន​ត្រូវ​នេះ​ ព្រោះតែ​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងជើង​បន្ដ​គំរាម​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​មិនដឹង​ថា​ ថ្ងៃ​ណា​នឹង​ផ្ទុះ​សង្គ្រាម​នោះ​ទេ​៕​ ប្រភព​ Reuters​

Share

Image
Image
Image