en     km
en     km

នាយក​រដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ នា​ថ្ងៃ​ទី​០៧​ កញ្ញា​

Share

ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ឲ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ តប​តាម​ការ​អ​ញ្ញើញ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​។​

​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ដើម្បី​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ហើយ​លោក​ ប្រា​យុទ្ធ​ ក៏​នឹង​ចូលរួម​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​ចង្អៀត​គណៈរដ្ឋមន្ដ្រី​ចម្រុះ​កម្ពុជា​ ថៃ​ លើក​ទី​០៣​ ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​។​ ក៏​ប៉ុន្ដែ​ជុំវិញ​សេចក្ដី​លម្អិត​នៃ​កិច្ច​ពិភាក្សា​នេះ​យ៉ាងណា​នោះ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នោះ​ទេ​។​

​តែ​យ៉ាងណា​កាលពី​ថ្ងៃ​ទី​២៣​ ខែសីហា​ កន្លង​ទៅ​សម្ដេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​អះអាង​ប្រាប់​កម្មករ​ កម្មការិនី​ ថា​ លោក​គ្រោង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី​ថៃ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​មួយ​ចំនួន​ ដែល​រួម​មានការ​ផ្ដល់​ភាព​ស្របច្បាប់​សម្រាប់​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ នឹង​ពិសេស​ទៀត​នោះ​គឺ​នឹង​ពិភាក្សា​ពី​ការ​បង្កើត​រោងចក្រ​នៅ​តាម​បន្ទាប់​ព្រំដែន​ កម្ពុជា​ ថៃ​ ដើម្បី​ផ្ដល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ បំណង​បញ្ចៀស​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ចូល​ទៅ​លើ​ទឹក​ថៃ​រក​ការងារ​ធ្វើ​។​

​តាម​សេចក្ដី​ជួន​ដំណឹង​នេះ​ លោក​ ប្រា​យុទ្ធ​ ក្រៅ​តែ​ពី​មាន​ជំ​នួន​រវាង​សម្ដេច​ ហ៊ុន​ សែន​ ហើយ​ន​ លោក​ក៏​នឹង​ចូល​សម្ដែង​ការ​គួរសម​ចំពោះ​សម្ដេច​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រមុខរដ្ឋ​ស្ដីទី​ផង​ដែរ​៕

Share

Image
Image
Image