en     km
en     km

កូរ៉េខាងត្បូង និងជប៉ុនទម្លាក់គ្រាប់បែកតាមព្រំដែនកូរ៉េខាងជើងធ្វើអោយស្ថានការណ៍កាន់តែតានតឹង

Share

 

សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូអនិងប្រទេសជប៉ុនដែលគេហៅថា សមយុទ្ធយន្ដហោះចម្បាំង US B-1B ជាយន្ដហោះទម្លាក់គ្រាប់បែកដ៏ទំនើបបំផុតរប​ស់សហរដ្ឋអាមេរិកបានហោះលើឧបទ្វីបកូរ៉េ កាលពីថ្ងៃព្រហស្បត្តិ៍ ទី ៣១ ខែសីហា​ បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅតាមព្រំដែនកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

ការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងជប៉ុនដោយប្រើយន្ដហោះចម្បាំងដ៏ទំនើបនេះ គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំជ្រួចរំលងប្រទេសជប៉ុន ហើយធ្វើអោយអន្ដរជាតិតក់ស្លុតនិងថ្កោលទោសយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយកូរ៉េខាងជើងមិនបានធ្វើការវាយប្រហារសងសឹកទៅលើកូរ៉េខាងត្បូងនោះទេ ទោះបីជាប្រទេសនេះ គំរាមវាយលុកក្រុងសេអ៊ូលក៏ដោយ៕

 

Share

Image
Image
Image