loader

ចាប់បានមេក្លោងជួញដូរស្រ្តីខ្មែរ ខណៈពលការិនីខែ្មរជាច្រើនរូបត្រូវបានជួយសង្គ្រោះ

 

ភ្នំពេញ៖មេក្លោងជួញដូរស្រ្តីខ្មែរ ២៦នាក់ ទៅប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនខ្លួនទៅតុលាការ កាលពីព្រឹកថ្ងៃទី០១ កញ្ញានេះ ខណៈដែលស្រ្តីខ្មែរដែលត្រូវបានគេឆបោក ទៅក្រៅប្រទេសជាច្រើនរូប ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ។

ស្រ្តីជាមេក្លោងនេះ ឈ្មោះ អ៊ុ រ៉ាឌីន អាយុ ២៦ឆ្នាំ បានឆបោកស្រ្តីខ្មែរសរុប ២៦នាក់ មកពីខេត្ត កំពង់ចាម កំពង់ធំ និងខេត្តកំពង់ឆ្នាំងឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយសន្យាថាពួកគេនឹងទទួលបានប្រាក់ឈ្នួលខ្ពស់។

ជនរងគ្រោះទាំង ២៦នាក់ ត្រូវបានស្រ្តីជាមេក្លោងនេះបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៤ ដោយលក់ក្នុងតម្លៃ ១៥០០ដុល្លារអាមេរិកក្នុងម្នាក់ និងធ្វើការ១៨ ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាក។

មេក្លោងជួញដូរមនុស្សនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចាប់ខ្លួនបានកាលពីថ្ងៃទី៣០ សីហានេះ។

ដោយឡែកជនរងគ្រោះដែលត្រូវបោកបញ្ឆោតតាមរយៈមេខ្យល់ខុសច្បាប់ទៅក្រៅប្រទេស កំពុងត្រូវបានជួយសង្គ្រោះជាបន្តបន្ទាប់ហើយ ដោយសមត្ថកិច្ចជំនាញកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ ពលករ និងពលការីនីខុសច្បាប់ចំនួន ២៦នាក់ ក៏ត្រូវស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងស្ថានទូតឡាវជួយសង្រ្គោះ និងបញ្ជូនមកកាន់ប្រទេសវិញដោយជោគជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសពត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីព្រឹកមិញនេះ។

ចំណែកកម្មករទាំង ២៣នាក់ មកពីប្រទេសឡាវត្រូវបានបញ្ជូនមកកម្ពុជាវិញ តាមរថយន្តនៅថ្ងៃទី ២៥ សីហា ខណៈពលការីនិខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ៣រូបទៀត បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញ តាមយន្តហោះ កាលពីយប់ថ្ងៃទី ៣០ សីហានេះ៕​អត្ថបទ៖ កញ្ញា ឈុំ ចាន់រចនា

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x