loader

កម្ពុជាព្យាយាមដោះស្រាយបញ្ហាជាមួយឡាវ​ខណៈស្នើសុំឲ្យបារាំងជួយអន្តារគមន៍

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃសុក្រទី០១ កញ្ញានេះ  បានធ្វើសន្និសីទកាសែត ជាមួយនាយករដ្ឋមន្រ្តីឡាវជុំវិញករណីដ៏ចម្រូងចម្រាស់លើរឿងព្រំដែនប្រទេសទាំង២។ ដើម្បីធ្វើឱ្យព្រំដែន ងាយដោះស្រាយ សម្តេចហ៊ុន សែន បានស្នើសុំឲ្យបារាំងជួយអន្តរាគមន៍ដោយផ្ទេរផែនទី ១ លើ ៥០ ពាន់មកកាន់កម្ពុជា។ ករណីនេះសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់យល់ថា ការប្រើប្រាស់ផែនទីខ្នាត ១លើ ៥០ ពាន់ មិនអាចដោះស្រាយព្រំដែននោះទេ គឺរឹតតែមានមន្ទិលសង្ស័យកាន់តែច្រើន។

ក្រោយបញ្ចប់ការពិភាក្សាទ្វេភាគី នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នេះរួចមក សម្ដេច ហ៊ុន សែន បានស្នើសុំប្រធានាធិបតី បារាំងជួយផ្ទេរផែនទី១លើ ៥០ ពាន់ មកកម្ពុជាដើម្បីដោះស្រាយបញ្ហាដ៏ចម្រូងចម្រាស់នេះ។

សម្តេចហ៊ុន សែន៖« ខ្ញុំនឹងសរសេរលិខិត ជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទី ពី ១/១០០ ពាន់ មក ១/៥០ ពាន់ នឹងសូមឲ្យបារាំងជួយផ្តល់ឯកសារផ្សេងទៀតដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ  »។

តែយ៉ាងនេះក្ដីជំនួបព្រឹកមិញនេះ  បាននាំឱ្យមានចំណុចរួម ចំនួន៤ធ្វើឡើង ដោយភាគីឡាវ ក៏បាន ឯកភាពដែរ។ លោក នាយករដ្ឋមន្ត្រីឡាវ បានថ្លែងតាមរយៈអ្នកបកប្រែថា«ខ្ញុំបាទ៎សុំយល់ស្របចំពោះយុទ្ធការណ៍ដែលសម្ដេចបានលើកឡើងអម្បាញ់មិញនេះ  ហើយម្យ៉ាងទៀតខ្ញុំបាទ៎ក៏យល់ឃើញថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់សម្ដេច និងខ្ញុំ ក៏ដូចជាលក្ខណៈគ្រួសារបានបង្កជាលក្ខណៈងាយស្រួលក្នុងការដោះស្រាយបញ្ហា»។

យ៉ាងនេះក្តី លោក សូ ចន្ថា សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា រដ្ឋធម្មនុញកម្ពុជាជាប្រទេសដែល ប្រើប្រាស់ផែនទី ១/១០០ ពាន់ជាផ្លូវការ តែការដែលប្រើប្រាស់ផែនទី ១/៥០ពាន់នោះគ្រាន់តែជាការពង្រីកទំហំផែនទីបុណ្ណោះ។ លោកថា ករណីនេះនឹងរឹតតែធ្វើឲ្យមានភាពមន្ទិលសង្ស័យច្រើនពីសារធារណជន។

លោក សូ ចន្ថា៖ « ជាទស្សនៈខ្ញុំយល់ឃើញថា គួរតែមានការសិក្សាច្បាស់លាស់ណាមួយមុននឹងធ្វើការសម្រេចចិត្ត »។

ការសម្រេចឯកភាពគ្នា ៤ចំនុចលើប​ញ្ហាព្រំដែនកម្ពុជា-ឡាវ នេះ ក្រោយពី សម្ដេច ហ៊ុន​សែន កាលពីថ្ងៃទី ១២ សីហា ២០១៧ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសទ្បាវពិភាក្សាអំពីបញ្ហាដកកងទ័ពទ្បាវចេញពីទឹកដីកម្ពុជា នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕(អត្ថបទ៖ លោក សិរី វឌ្ឍនៈ )

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x