en     km
en     km

ម៉ាឡេស៊ីប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ Seam Games ប្រកបដោយជោគជ័យ

Share

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី ណាជីប រាហ្សាក់ ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍កីឡា Seam Games ប្រកបដោយជោគ ជ័យដែលនៅទីនោះ ទង់ជាតិរបស់កីឡានេះត្រូវបានប្រគល់ទៅអោយប្រទេស ហ្វីលីពីនជាអ្នករៀបចំសម្រាប់ឆ្នាំ ២០១៩ ។

ក្នុងពិធីប្រកាសបិទបញ្ចប់នេះ គេសង្កេតឃើញកីឡាករមកពីប្រទេសទាំង ១០ បូកនឹងប្រទេសទីម័រខាងកើតទៀតផង បានចូលរួមប្រារព្ធពិធីរបស់ខ្លួននៅពហុកីឡដ្ឋានមួយនៅទីក្រុងកូឡាំឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ពិធីនេះបានធ្វើឡើងដ៏អធិកអធមបំផុត និងពោរពេញដោយភាពប្រកួតប្រជែងស្វិតស្វាញ។

ប្រទេសដែលបានមេដាយច្រើនជាងគេ គឺជាប្រទេសម្ចាស់ផ្ទះ ដោយដណ្ដើមមេដាយ ៣២៣ ហើយបន្ទាប់មកប្រទេសថៃ ២៤៦។ ចំណែក មេដាយមាសម៉ាឡេស៊ីនៅតែនាំមុខគេ គឺ ១៤៥ មេដាយ ចំណែកឯថៃ ៧២មេដាយ។

ដោយឡែកប្រទេសដែលទទួលបានមេដាយតិចជាងគេ មាន ៤ប្រទេស គឺ កម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។ តែសម្រាប់មេដាយមាសក្នុងចំណោមប្រទេសទាំង ៤នេះ កម្ពុជាទទួលបានមេដាយមាស ៣ ច្រើនជាងគេ៕ ប្រែសម្រួលពី CNA

 

Share

Image
Image
Image