en     km
en     km

រុស្ស៊ីណែនាំឱ្យពលរដ្ឋខ្លួនរស់នៅតាមព្រំដែនកូរ៉េខាងជើងចាកចេញជាបន្ទាន់

Share

រដ្ឋាភិបាលរុស្ស៊ីបានណែនាំឱ្យពលរដ្ឋរបស់ខ្លួនរស់នៅតាមព្រំដែនរុស្ស៊ី -កូរ៉េ ចាកចេញពីព្រំដែនជាបន្ទាន់ដែលក្រុងម៉ូស្គូព្រមានថា ការផ្ទុះសង្គ្រាមមិនអាចគិតស្មានបានឡើយ ។

 

សង្រ្គាមដែលគេគិតថា អាចផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺ ជាសង្រ្គាមអាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងគំរាមប្រើប្រាស់អាវុធប្រល័យលោកនេះ ដើម្បីកំទេចសហរដ្ឋអាមេរិក ។

រដ្ឋាភិបាលទីក្រុងម៉ូស្គូបានព្រមានថា ពលរដ្ឋដែលទៅរស់នៅព្រំដែន រុស្ស៊ី-កូរ៉េខាងជើង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ហើយត្រូវចាកចេញបើស្ថានការណ៍តានតឹងមិនអាចថមថយវិញនោះ។

នេះជាលើកដំបូងហើយ ដែលរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនចាកចេញព្រំដែនកូរ៉េខាងជើង ស្របពេលដែលកូរ៉េខាងជើង និងអាមេរិកប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំជ្រួចរំលងប្រទេសជប៉ុនដែលជាការព្រមានធ្ងន់ធ្ងរអំពីការផ្ទុះសង្រ្គាមលើឧបទ្វីបកូរ៉េ ។

Share

Image
Image
Image