en     km
en     km

បទយកការណ៍ ៖ ម្រេចកំពតជាអាហារមានរសជាតិឆ្ងាញ់ល្បីជាងគេនៅអឺរ៉ុប 

Share

កំពត៖ កំពត​ជា​ខេ​ត្ត​​​ជា​ប់​ស​មុទ្រនៃ​​​ប្រ​​ទេស​កម្ពុ​ជា។​ និ​យា​យ​ដ​ល់​ខេ​ត្ត​កំព​ត ​ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​ តែង​គិត​ដល់​ប្រ​ភេទ​អា​ហារ​​សមុ​ទ្រ​ជា​ច្រើន​ប្រភេ​ទ ​និង​ទុរ៉េន​។ ប៉ុន្តែ​លើស​ពីនេះ​ កំពត​មាន​ សក្ដា​នុ​ពល​កសិ​ផល​ជា​ច្រើន​ប្រ​ភេទ​ទៀ​ត ក្នុង​នោះ​មាន​ម្រេច​កំពត​ផង​ដែរ​។ ម្រេច​កំពត​ ជា​ឈ្មោះ​ម្រេច​មួយ​ប្រភេទ​ដែល​អាច​ដាំដុះ​បាន​ត្រឹម​តែ​៤​ស្រុក​ប៉ុណ្ណោះ ក្នុង​ខេត្ត​កំពត​ និង​២​ស្រុក​ទៀត​នៅ​ក្នុង​ខេត្ត​កែប​។ ម្រេច​កំពត​ ជាផ​លិត​ផល​សម្គា​ល់​ភូមិ​សាស្រ្ត​ដែល​ល្បី​ល្បាញ​ខ្លាំង​នៅ​ទីផ្សា​រអឺ​រ៉ុប ​តាំង​ពីសម័​យអា​ណា​និ​គ​ម​បា​រាំ​ង​ម​ក​ម្លេ៉ះ។

លោក ​ងួន​ ឡាយ កសិករដាំម្រេចនៅខេត្តកំពត ពន្យល់អំពីវិធីដាំ និង ថែទាំម្រេច

ហេតុ​អ្វី​ម្រេច​កំ​ពត ​ត្រូវបា​នម​ជ្ឈដ្ឋា​ន​អឺរ៉ុ​បទទួ​ល​ស្គាល់​ថា មាន​រស​ជាតិ​ឆ្ងាញ់​លើសគេ​? តើ​កសិ​ក​រ​ដាំ​ម្រេច​កំព​​ត​ ​បាន​ធ្វើអ្វី​ខ្លះ​ ទើប​ម្រេច​កំពត​ត្រូវ​បាន​ចុះប​ញ្ជីជា​ផលិ​តផល​ភូមិ​សាស្រ្ត​​? ជាកា​រពិ​ត ​ប្រជា​ជនខ្មែ​រភាគ​ច្រើន​ស្គាល់​ម្រេច​ត្រឹម​​តែផ្លែ​ក្រៀម​ពណ៌​ខ្មៅ​ឬផ្លែ​ស្រស់​ពណ៌​ខៀវ​ចាស់​ប៉ុណ្ណោះ ​។  ម្រេច ជា​ដំណាំ​មួយ​ប្រភេទ​ដែល​មាន​សណ្ឋាន​ស្រដៀង​នឹង​ម្លូ ទាំ​ងស្លឹក​ ទាំងដើ​ម និ​ងដែល​វាដុះ​ឡើង​ជន្លង់​ដូច​គ្នា​ដែរ​។

ម្រេច​ក្នុង​មួយឆ្នាំ​គេអា​ចប្រ​មូលផ​លបាន​ម្ដង​។ លក្ខណៈ​ពិសេស ​គឺវាមា​នអាយុរ​ហូតដ​ល់ជិ​ត​៥០ឆ្នាំ។​ ក្នុ​ង​ភូមិ​អង្គរ​ជ័យ ឃុំ​ដំ​ណា​​ក់​ កន្ទួត​ត្បូង ​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ក្រោម​ផ្ទះឈើ​ រៀប​ថ្ម​ក្រោម​ ក្រា​លឥដ្ឋ​ការ៉ូ​ ដែល​មាន​បេ​​ម្រេច​មួយ​ចំនួន​ផង ​នោះ​គឺ​​ផ្ទះ​លោក ​ងួន ​ឡាយ​។ ខ​ណៈ​ប្រពន្ធ​កូន​កំពុង​មមាញឹក​ច្រក​ម្រេច​ថ្លឹង ​តាម​ការ​បញ្ជា​ទិញ​ពី​ភ្ញៀវ លោក ​ងួន ​ឡាយ ​ជាកសិ​ករ​ដាំ​​ម្រេច​កំពត​ និង​ជា​ប្រធាន​​សមា​គ​ម​លើក​​កម្ពស់​​ម្រេច​​កំពត​​ ឆ្លៀត​​ពេល​ពន្យល់ ​អតិថិ​ជនរ​បស់​ខ្លួន​បណ្ដើរអំពីគុ​ណ​សម្បត្តិ​ម្រេច​​កំព​ត​របស់​ស​មាគម​លោក​។

តាម​រយៈ​អ្នក​បកប្រែ​ អតិ​ថិជន​ ជា​ជន​ជាតិ​ឥណ្ឌា​ អះ​អាងថា​ គាត់​ជឿជា​ក់លើ​ការ​ផលិត​ម្រេច​កំពត ​ថា គ្មា​នសា​រធាតុ​គីមី គ្មានមេ​រោគ​ និង​មាន​គុណភា​ព​ល្អ​។

លោក ​ងួន​ ឡាយ​ វ័យជា​ង ៥​០ឆ្នាំ សម្បុរខ្មៅ​បន្តិច ​រាង​ធាត់ ​ក្បាល​ពោះធំ​ ភ្នែក​តឹង​ បាន​នាំ​ដំណើរ​គណៈ​ប្រតិ​ភូ​ស​ហ​ភាព​អឺរ៉ុប ​និង​អ្នកយ​កព័​ត៌​មាន​ទៅទ​ស្សនា​ចម្ការ​ម្រេចកំ​ពតរ​បស់​គាត់។​ ឈរក្បែរ​អន្លង់​ម្រេច​ដាំ​ជា​ជួរ​ត្រង់​ដូច​បន្ទាត់ ​ចំពោះ​មុខ​លោក ​ឯក​អគ្គរ​ដ្ឋទូ​តស​ហ​ភាព​អឺរ៉ុប​ សហ​ការី​ ​និ​ងអ្ន​ក​សារព័​ត៌​មាន​ជា​តិ ជា​ច្រើន​នាក់​លោ​ក ​ងួន​ ឡាយ​ ពន្យល់​អម​ដោយ​កាយ​វិការផ​ងថា ដំ​ណាំម្រេ​ចកំព​ត ជា​ដំណាំ​សម្គាល់​ទីតាំងភូ​មិ​សាស្រ្ត។​

បច្ចុប្បន្ន​ម្រេច​កំពត​ត្រូវ​បាន​ដាំដុះ​នៅលើ​ផ្ទៃ​ដីជា​ង ២​​១០​ហិចតា ​​ដែលមាន​កសិក​រ​ផលិត​​ ៣៧៧​គ្រួសារ​។ ទ​ន្ទឹ​ម​នឹងនេះ​ដែរ ​ក៏មាន​កសិក​រជា​ច្រើន​គ្រួសារ​មាន​ផ្ទៃដី​ជាង​ ៦០​ហិច​តា​ទៀត​ សុំចុះឈ្មោះ​ជា​សមា​ជិក​​ម្រេច​​កំពត​ ដែ​ល​សមា​គម​កំពុង​សិក្សា​ពីលទ្ធ​ភាព ​និង​លក្ខ​ខណ្ឌ​ដើម្បី​ចូល​ជាស​មាជិក​។

ការ​ប្រមូល​ផល​ក្នុង​ឆ្នាំ​២០១៧ នេះ​ ម្រេច​កំពត​ផ្ដល់​ទិន្ន​ផល​បាន​ប្រមាណ​ជាង ​១០០​តោន ​និង​ត្រូវ​បាន​ជ្រើស​រើស​យក​គុណ​ភាព​ល្អ​បាន​ជាង​ ៨០តោន ​ដើម្បី​លក់​លើទី​ផ្សារ​ជាតិ ​អន្តរ​ជាតិ ​ពិសេស​ទីផ្សារ​អឺរ៉ុប​។

​​                                លោក រស់ គង់ សម្ភាសន៍ ​លោក ចច​ អេដ​ហ្កា ​ឯក​អគ្គ​រដ្ឋ​ទូត​ស​ហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ នៅខេត្តកំពត

​​ដើម្បីជ្រើ​សរើស​ឲ្យចូល​ជា​បទ​ដ្ឋាន​ឈ្មោះ​ម្រេច​កំពត​នេះ។​ លោក ​ងួន ​ឡាយ​ បន្តថា​ គ្រួសា​ររបស់​លោក​ និង​អ្នក​ភូមិ ​បាន​ប្រែ​មុខ​មាត់​ថ្មី​ពី​ក្រីក្រ ​មកមា​ន​ម៉ូតូ​ដូរ​ស៊េរី ​ខ្លះ​មាន​ឡាន ​មាន​ផ្ទះធំ​ ជីវ​ភាព​ធូរ​ធារ​ រួម​ចំណែក​អ​ភិវឌ្ឍហេ​ដ្ឋារ​ចនា​ សម្ព័ន្ធ​ផ្លូវ​ថ្នល់​ក្នុង​មូល​ដ្ឋាន​ដោយ​សារ​ដំណាំ​ម្រេច​កំពត​នេះ ​ពិសេ​ស​ក្រោយ​​មា​ន​ការ​ជួយ​ជ្រោម​ជ្រែង​របស់​អង្គ​ការ​ទីភ្នាក់​បារាំង​សម្រាប់​ការ​អភិវឌ្ឍ ​(អាអែហ្វដេ​) និង​សហ​ភាព​អឺរ៉ុប ​នៅ​ក្នុង​ចម្ការ​ម្រេចព​ណ៌​បៃ​តង​ចាស់ ​ដែល​ម្រេចអា​យុ​ប្រមាណ​ ១៧ឆ្នាំ ​កម្ពស់​ជាង​២ម៉ែត្រ​ លោក​ អែម ​ត្រូ រា​ងស្គមខ្ព​ស់ ជា​ម្ចាស់​ចម្ការ​បាន​លើក​ឡើ​ង​ថា ក​សិក​រធ្លាប់​បាក់​ទឹក​ចិត្ត ​ស្ទើ​រតែ​បោះ​បង់​ការ​ ដាំ​ដុះ​ម្រេច ​កំពត​នេះ​ម្ដងរួច​មក​ហើយ​។​

បច្ចុប្បន្ន​ ទោះ​មើល​ឃើញ​ថា ​ម្រេច​កំពតទ​ទួល​បានកេរ្តិ៍​ឈ្មោះ​ល្អ​នៅ​សហ​ភាពអឺរ៉ុប​ ទទួលបាន​ការ​ចុះប​ញ្ជី ​ផលិ​ផល​សម្គាល់​ភូមិ​សាស្រ្ត ​ទទួល​បានវិ​ញ្ញា​បន​បត្រ​​បញ្ជាក់​ពីគុណ​ភាព​ល្អ ​ទទួល​បាន​ការអ​នុគ្រោះ​ពន្ធ​ពីស​ហភា​ពអឺរ៉ុ​ប​ក្ដី​ប៉ុន្តែឧប​សគ្គ ក៏កើត​មាន​ឡើងដែ​រ ដូ​ចជា​មាន​ក្រុម​ហ៊ុន​ផលិត​ប្រកួត​ប្រជែង​ និង​ថ្មី​ៗ​នេះ​មាន​ការ​បន្លំ​ស្លាក​សញ្ញា ​បន្លំ​គុណ​ភាព​ម្រេច​កំពត​នាំ​ទៅ​បារាំង​ និង​អាមេ​រិក​។ ទន្ទឹមនេះ​ដែរ ​លោក ចច​ អេដ​ហ្កា ​ឯក​អគ្គ​រដ្ឋ​ទូត​ ស​ហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មាន​ប្រសា​សន៍​ថា ​សហ​ភាព​អឺរ៉ុប​ អាច​ជួយបា​ន ​ក្នុង​ការ​ទប់​ស្កាត់​ផលិត​ផល​ម្រេច​ពី​ប្រ​ទេស​ផ្សេង​ៗ ​មិន​ឲ្យមាន​ការប​ន្លំ​ថា ​ជាម្រេច​កំពត​។ ​តែករណី​បន្លំ​នៅ​កម្ពុជា​ សមាគម​គួរ​ប្ដឹង​ទៅអា​ជ្ញា​ធរ​រដ្ឋាភិ​ បាល​ដើម្បី​ទប់​ស្កាត់ ​និងចាត់​វិធាន​ការ​ច្បាប់​ចំពោះ​ការ​បន្លំនេះ​៕

អត្ថបទដោយ ៖ លោក រស់ គង់ 

Share

ព័ត៌មានទាក់ទង

Image