មួយរយៈចុងក្រោយនេះ មានករណីជាច្រើនបានកើតឡើង ជុំវិញការចាប់និងឃុំខ្លួនសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ និងការ ចាប់ខ្លួនមន្ដ្រីគាំទ្រគណបក្សសង្គ្រោះជាតិខេត្តតាកែវ ហើយថ្មីៗនេះ មានការព្រមាន ពីលោកនាយករដ្ឋមន្ដ្រី មិនឲ្យចោទប្រកាន់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីជាដើម ។ ជុំវិញបញ្ហានេះ វិទ្យុស្ដ្រី បានធ្វើបទសម្ភាសន៍មួយជាមួយនឹង លោក សួន ប៊ុនស័ក្ដិ ប្រធានលេខាធិការដ្ឋានគណៈ កម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា អំពីសេរីភាពបញ្ចេញមតិ នៅកម្ពុជានាពេល បច្ចុប្បន្ន។
ចង់ដឹងថាតើលោកសួន ប៊ុនស័ក្តិ យល់យ៉ាងណា ចំពោះស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជានាពេលបច្ចុប្បន្ន ។ សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងកញ្ញាជុំជោគជាតា ជាមួយ លោក សួន ប៊ុនស័ក្ដិ ដូចតទៅ!