en     km
en     km

អង់គ្លេស​នឹង​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​ ២០,០០០​ នាក់ ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​

Share

Humanity-washed-ashore
ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​ អង់គ្លេស​នឹង​ទទួលយក​ភៀសខ្លួន​ស៊ី​រី​ចំនួន​ ២០,០០០​ នាក់​ ពី​ជំរុំ​ជនភៀសខ្លួន​នៅ​ព្រំដែន​ប្រទេស​ស៊ី​រី​ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​តទៅ​មុខ​ទៀត​។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដេ​វី​ដ​ កា​មេ​រ៉ូ​ន​ (David​ Cameron)​។​

david_cameron-465231​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ ជនភៀសខ្លួន​នឹង​មិន​ទទួល​បានការ​ផ្តល់​សិ​ទ្ឋិ​រស់នៅ​ពេញលេញ​ភ្លាមៗ​នោះ​ទេ​។​ ប៉ុន្តែ​ពួក​គេ​នឹង​ទទួល​បាន​សិ​ទ្ឋិ​ជ្រកកោន​ក្នុង​ប្រទេស​អង់គ្លេស​ ហើយ​ក្នុង​បរិបទ​មនុស្សធម៌​ អង់គ្លេស​នឹង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​សុំ​សិ​ទ្ឋិ​រស់នៅ​ នៅ​ឆ្នាំ​ទី​៥​។​

ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ ចំនួន​ជនភៀសខ្លួន​ដែល​អង់គ្លេស​ទទួលយក​នេះ​ មិន​ច្រើន​នោះ​ទេ​ក្នុងរ​តយៈ​ពេល​៥​ឆ្នាំ​។​ លោក​ ផេ​ដី​ អាស​ដោ​ន​ អតីត​មេដឹកនាំ​សេរី​ប្រជាធិបតេយ្យ​ បាន​ហៅ​គោលនយោបាយ​ទទួល​ជនភៀសខ្លួន​របស់​អង់គ្លេស​នេះ​ថា​ «​វា​តិចតួច​ណាស់​»​។​

​ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជាក់​ថា​ «​ការ​រិះគន់​នេះ​មិន​សម​ហេតុផល​ឡើយ​។​ ជនភៀសខ្លួន​ស៊ី​រី​ បាន​នឹង​កំពុង​ជ្រកកោន​តាម​រយៈ​ការ​ផ្តល់​ទិដ្ឋាការ​រយៈពេល​៥​ឆ្នាំ​។​ នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​ផុតកំណត់​របស់​ទិដ្ឋាការ​ ជនភៀសខ្លួន​ទាំងនោះ​អាច​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​ ឫ​ អាច​ស្នើ​សុំ​រស់នៅ​បន្ត​»​។​
150908-inter-news-kimoan-pix-1
គួរ​បញ្ជាក់​ផង​ដែរ​ថា​ សង្គ្រាម​រយៈពេល​ ៤​ ឆ្នាំ​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ស៊ី​រី​ បាន​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​សរុប​ប្រមាណ​ ៤​លាន​នាក់​ រត់គេច​ពី​សង្គ្រាម​ និង​កំពុង​រស់នៅ​ក្នុង​ជំរំ​ភៀសខ្លួន​ នៅ​ប្រទេស​ជិតខាង​ ដូច​ជា​នៅ​លី​បង់​ ហ្ស​ក​ដា​នី​ ឬ​តួ​ក​គី​ជាដើម​។​ រូបភាព​ ក្មេង​ប្រុស​ ភៀសខ្លួន​ស៊ី​រី​ ដេក​ស្លាប់​ ផ្កាប់មុខ​លើ​ឆ្នេរសមុទ្រ​ តួ​ក​គី​ ត្រូវ​បាន​ចុះ​ផ្សាយ​និង​ល្បី​ទូ​ទាំង​ពិភពលោក​មក​ ហើយ​បាន​ជុំរុញ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ ចាត់វិធានការ​បន្ទាន់​ ក្នុង​វិបត្តិ​ជនអន្តោប្រវេសន៍​ដ៏​ក្តៅ​គគុក​នេះ​៕

ប្រែសម្រួលដោយ៖ អ៊ុង គឹមអ៊ាន់/ប្រភព៖  theguardian

Share

ព័ត៌មានទាក់ទង

Image