ប្រជាពលនឹងប្រឈមទៅនិងបទល្មើសព្រហ្មទណ្ឌ កំរិតមជ្ឈិមដែលអាចជាប់ពន្ធធនាគារពី ៦ថ្ងៃ រហូតដល់៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពលរដ្ឋរូបនោះបានបង្ករបួសស្នាម ចំពោះចោរលួច ចោរឆក់ ឬចោរប្លន់ជាដើម។ នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យផ្នែកច្បាប់ លោកបណ្ឌិត មាស ប៊ូរ៉ា។ លោកបណ្ឌិត មាស ប៊ូរ៉ា បង្ហាញពីមូលហេតុដែលបណ្តាល ឲ្យកើតមាន បាតុភាពអហិស្សាបែបនេះនៅក្នុងសង្គមកម្ពុជាថា គឺមកពីប្រជាជនខ្វះការយល់ដឹងអំពីច្បាប់ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺប្រជាជនអស់ជំនឿលើសមត្ថកិច្ច និង ប្រព័ន្ធតុលាការ។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី និងលោកសាស្ត្រាចារ្យផ្នែកច្បាប់ លោក មាស ប៊ូរ៉ាដូចតទៅ!