en     km
en     km

សេ​វា​កម្ម​ 3D​ Printing​ នាំ​មក​ដល់​កម្ពុជា​ដំ​បូង​ដោយ​​កូន​កាត់​​ខ្មែរ​ អា​មេ​រិ​ក​ ២​រូប

Share

3D​ Printing​ គឺ​វិធី​បោះពុម្ព​ម្យ៉ាង​បែប​លក្ខណ​:3D​ ដែល​ខុស​ពី​ការ​បោះពុម្ព​ជា​សន្លឹក​ក្រដាស​ធម្មតា​ តែ​ជា​ការ​បោះពុម្ព​ជា​វត្ថុ​មួយ​ដែល​មាន​រូបរាង​ និង​អាច​ប៉ះ​បាន​។​ ជា​ទូទៅ​ការ​បោះពុម្ព​នេះ​ត្រូវធ្វើ​ចេញពី​កម្មវិធី​ 3D​ មាន​ដូច​ជា​កម្មវិធី​ SketchUp​ កម្មវិធី​123D​ design​  និង​កម្មវិធី​ Blender​ ជាដើម​ បន្ទាប់​ពី​ធ្វើការ​ច្នៃ​រូបរាង​ក្នុង​កម្មវិធី​ទាំងនោះ​ហើយ​ គេ​ត្រូវ​ផ្ញើ​វា​ទៅ​កាន់​ម៉ាស៊ីន​ព្រី​ន​3D​ (3D​ Printer)​ ដើម្បី​ព្រី​ន​វា​ពី​ស្រទាប់​ក្រោម​ រហូត​ដល់​ពេញ​ជា​រូបរាង​របស់​វត្ថុ​មួយ​។​​Blue 3D printed Angkor Wat

ម៉ាស៊ីន​ព្រី​ន​3D​ (3D​ Printer)​ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​មុនគេ​ដោយ​ស្ថាបនិករ​វ័យក្មេង​បងប្អូន​ជា​កូនកាត់​ខ្មែរ​ អា​មេ​រិ​ក​ ២​រូប​ គឺ​លោក​ តាំង​ គី​ម​ចុង​ អាយុ​ ២៨​ឆ្នាំ​ និង​ តាំង​គី​ម​ហោ​វ​ អាយុ​២៤​ឆ្នាំ​ អស់​រយ​:​ពេល​ជិត​២​ឆ្នាំ​  ហើយ​បង្កើត​បានជា​ក្រុមហ៊ុន​មួយ​មានឈ្មោះ​ថា​ Archub​ Phnom​ Penh​។​

​មូលហេតុ​ដែល​នាំ​ចូល​ម៉ាស៊ីន​ប្រភេទ​នេះ​ចូល​កម្ពុជា​ដោយសារ​តែ​ លោក​ តាំង​ គី​ម​ចុង​ជា​ ធ្លាប់​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ផលិត​យន្តហោះ​មួយ​កន្លែង​ នៅ​សហរដ្ឋអាមេរិក​ អស់​រយ​:​ពេល​ជិត​៤​ឆ្នាំ​  ហើយ​លោក​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ទាក់ទង​ការងារ​បោះពុម្ព​លក្ខណ​:3D​បែប​នេះ​ បន្ទាប់​ពី​នោះ​លោក​ក៏​មានគំនិត​ចង់​យក​ជំនួញ​ប្រភេទ​នេះ​មក​ប្រទេស​កម្ពុជា​តែ​ម្តង​ស្រប​ពេល​ដែល​ម៉ាស៊ីន​ប្រភេទ​នេះ​នៅ​មិន​ទាន់​មាន​វត្ត​មាននៅ​ក្នុងស្រុក​នៅឡើយ​។​
​លោក​និយាយ​ថា​៖​ «​ខ្ញុំ​មិន​ធ្លាប់​ឃើញ​គេ​ធ្វើ​ការងារ​នេះ​ពី​មុន​មក​ទេ​នៅ​កម្ពុជា​ អ​ញ្ចឹ​ង​ ហេតុ​អី​មិន​ធ្វើ​វា​មុនគេ​?»​។​

3​លោក​ចាប់ផ្តើម​ធ្វើ​ជំនួញ​ នេះ​ដំបូង​ដោយ​ការ​ស្ទាបស្ទង់​លើ​ទីផ្សារ​នៅ​កម្ពុជា​ ដោយពេល​នោះ​ប្អូនប្រុស​របស់​លោក​ គឺ​ លោក​គី​ម​ហោ​វ​ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​មុន​លោក​មួយ​ឆ្នាំ​ ដើម្បី​ពិនិត្យ​មើល​ថា​មាន​នរណា​មួយ​ធ្លាប់​បង្កើត​ជំនួញ​បែប​នេះ​ហើយ​ឬ​នៅ​។​ ក្រោយ​ពី​ដឹង​ថា​មិន​មាន​ជំនួញ​ប្រភេទ​នេះ​ នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ហើយ​នោះ​ នៅ​ឆ្នាំ​ ២០១៣​ ខ្លួន​ក៏​មក​ប្រទេស​កម្ពុជា​ជាមួយនឹង​ម៉ាស៊ីន​ព្រី​ន​របស់​ខ្លួន​តម្លៃ​ ២​ពាន់​ដុល្លារ​តែ​ម្តង​។​
​លោក​ថា​ ដំណើរការ​ទីផ្សា​ដំបូង​ក៏​មិនសូវ​មាន​ភាព​កាក់កប​ដែរ​ ដោយសារ​តែ​វា​ថ្មី​ ក៏​ប៉ុន្តែ​ភាព​ថ្មី​នេះ​ហើយ​ដែល​ជួយ​លោក​ជា​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ជំនួញ​របស់​ខ្លួន​ ព្រោះ​លោក​គិត​ថា​ កាលណា​មាន​អ្វី​ថ្មី​មនុស្ស​នឹង​ចង់​ដឹង​ ហើយ​ភាព​ល្បីឈ្មោះ​នឹង​មាន​ព្រម​គ្នា​ដែរ​។​

​ចំណាយពេល​អស់​៧​ខែ​ធ្វើការ​នៅ​កន្លែង​ខ្លួន​ស្នាក់​នៅ​ លោក​ទទួល​បាន​អតិថិជន​ច្រើន​គួរសម​ដែរ​ ក្នុង​ចំណោម​ ក្រុមហ៊ុន​សំណង់​ សិស្ស​និស្សិត​មក​ពី​ផ្នែក​ស្ថាបត្យកម្ម​ អង្គការ​នានា​ ក៏​ដូច​ជា​មនុស្ស​ដែល​មានការ​បង្កើត​ថ្មី​ផង​ដែរ​។​

​សេវាកម្ម​ដែល​ក្រុមហ៊ុន​Archub​ Phnom​ Penh​ នេះ​ផ្តល់​ជូន​រួម​មាន​ ការ​ច្នៃ​គំនូរព្រាង​ ព្រី​ន​រូបភាព​លក្ខណ​:3D​ លក់​ម៉ាស៊ីន​ព្រី​ន​3D​។​ រីឯ​សេវាកម្ម​ទាំងនោះ​ត្រូវ​បាន​ទទួលខុសត្រូវ​ដោយ​បុគ្គលិក​ទាំង​៥​រូប​ ក្នុង​នោះ​មាន​ អ្នក​ស្ថាបនិក​ទាំង​២​រូប​ ព្រមទាំង​មិត្តភក្តិ​របស់​ខ្លួន​៣​រូប​ទៀត​។​

​ជា​ទូទៅ​តម្លៃ​ នៃ​ការ​ព្រី​ន​3D​ ម្តង​គឺ​ ១​ម៉ោង​ តម្លៃ​៦​ដុល្លារ​ រីឯ​រយ​:​ពេល​នៃ​ការ​ព្រី​ន​ គឺ​អាស្រ័យ​ទៅ​លើ​ទំហំ​ និង​លក្ខណ​:​របស់​រូបភាព​នោះ​។​

Activity of training student​យ៉ាងណាមិញ​ ដោយសារ​តែ​អាជីវកម្ម​នេះ​ជា​អាជីវកម្ម​ផ្នែក​3D​ Printing​ លើក​ទី​មួយ​នៅ​ក្នុងស្រុក​ ដូច្នេះ​លោក​ គិត​ថា​ហានិភ័យ​តែងតែ​កើត​មាន​។​ លោក​មាន​ភាព​បារម្ភ​ថា​ គ្មាន​អ្នក​ចាប់អារម្មណ៍​លើ​ផ្នែក​នេះ​ តែ​ក្រោយ​ពី​គិត​ថា​ អាជីវកម្ម​នេះ​មិនសូវ​ចំណាយ​ទន់​អស់​ច្រើន​ប៉ុន្មាន​ វា​ក៏​ប្រែជា​មិនសូវ​ជា​បញ្ហា​វិញ​។​

​គី​ម​ហោ​វ​ បាន​បង្ហើប​ថា​៖​ «​ខ្ញុំ​មិនសូវ​ចំណាយ​អស់​ច្រើន​ប៉ុន្មាន​ទេ​ក្នុង​ការ​បង្កើត​អាជីវកម្ម​នេះ​ គ្រាន់តែ​ទិញ​ម៉ាស៊ីន​3D​មួយ​តម្លៃ​ ២​ពាន់​ដុល្លារ​ និង​រក​ទីតាំង​សម្រាប់​ដាក់​បង្ហាញ​ផលិតផល​ប៉ុណ្ណោះ​»​។​ទន្ទឹម​គ្នា​នេះ​ដែរ​ យុវជន​មួយ​ក្រុម​នេះ​ក៏​មាន​គម្រោង​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​ដែរ​មានឈ្មោះ​ថា​ ThinkGlobalMakeLocal​ ។​

​ជា​ចុង​ក្រោយ​លោក​ គី​ម​ហោ​វ​ មាន​យោបល់​ថា​៖​ «​ការ​បើក​អាជីវកម្ម​មួយ​មិន​តម្រូវ​ថា​ឲ្យ​យើង​ត្រូវ​មាន​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ដៃ​នោះ​ទេ​។​ ត្រូវ​ព្យាយាម​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង​ ធ្វើ​អ្វី​ដែល​អ្នកមាន​ជំនាញ​ធ្វើ​វា​។​ ទោះបីជា​វា​តិចតួច​យ៉ាងណា​ក្តី​ គួ​តែ​ធ្វើ​វា​សិន​ទៅ​។​ ឧទាហរណ៍​ អ្នក​ធ្វើ​សំបក​ទូរស័ព្ទ​បាន​មួយ​ អ្នក​អាច​លក់​វា​ចេញ​បាន​ព្រោះ​ប្រហែលជា​មាន​អ្នក​ចូល​ចិត្តការ​ច្នៃប្រឌិត​របស់​អ្នក​ ហើយ​អ្នក​ក៏​អាច​រៀន​បាន​ពី​ការ​ធ្វើ​របស់​បន្តិចបន្តួច​នោះ​ដែរ​»៕​

Share

ព័ត៌មានទាក់ទង

Image