ប្រធានសម្ព័ន្ធសហជីពចលនាកម្មករមានប្រសាសន៍ថា ការលូកដៃពីអ្នកនយោបាយជាឧបសគ្គមួយនៅក្នុងចំណោមឧបសគ្គដទៃទៀត ដើម្បីស្នើសុំដំឡើងប្រាក់ខែដល់កម្មកររោងចក្រកាត់ដេរនៅកម្ពុជា។
លោកប៉ាវ ស៊ីណា ថានៅពេលក្រុមសហជីពទាមទារដំឡើងប្រាក់ខែម្តងៗ តែងតែមានគណបក្សនយោបាយចូលមកពាក់ព័ន្ធ។ ម្យ៉ាងទៀត លោកថា រាជរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយបញ្ហាដំឡើងប្រាក់ខែនេះ ព្រោះបើរាជរដ្ឋាភិបាលសម្រេចតាមការទាមទាររបស់កម្មករនោះ វានឹងប៉ះពាល់ទៅដល់រោងចក្រ ។
យ៉ាងណាក៏ដោយ ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ ស្នើដល់រាជរដ្ឋាភិបាល និងនិយោជកត្រូវតែជំរុញឲ្យមានការដំឡើងប្រាក់ខែគោលជូនកម្មករ ក្នុងកម្រិតមួយសមរម្យ ដើម្បីធានានូវជីវភាពថ្លៃថ្នូររបស់កម្មករនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ។
ដើម្បីជ្រាបព័ត៌មាននេះកាន់តែច្បាស់ សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់ លោក ធូ វីរៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រ្តីនៃWMC ជាមួយលោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដូចតទៅ៖