en     km
en     km

ក្រុ​មហ៊ុនបរទេសឈានមុខគេលំដាប់ពិភពនឹងស្ថាបនាផ្សារទំនើបមួយទៀតនៅកម្ពុជា

Share

ក្រុមហ៊ុនបរទេសចែកចាយទីផ្សារឈានមុខគេលំដាប់ពិភពលោក EMART ចុះហត្ថលេខារួមគ្នា ជាមួយក្រុមហ៊ុន Royal Group កម្ពុជា ដើម្បីបង្កើតផ្សារទំនើបថ្មីមួយនៅកម្ពុជានាពេលខាងមុខនេះ។

cambodia-11

តាមគេហទំព័រក្រសួងពាណិជ្ចកម្មបានចុះផ្សាយនាពេលៗថ្មីនេះ ក្រុមហ៊ុនបរទេសដែលចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនកម្ពុជានោះគឺក្រុមហ៊ុន EMART ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ចំណែកក្រុមហ៊ុនក្នុងស្រុកនោះ ដែលបានចុះហត្ថលេខារួមគ្នានោះ គឺ ក្រុមហ៊ុន Royal Grop ដែលដឹកដឹកនំាដោយ ឧកញ្ញ៉ា គិត ម៉េង។

ថ្លែងក្នុពិធីចុះហត្ថលេខារួមគ្នានោះ រដ្ឋមន្រ្តីក្រសួងពាណិជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការចុះហត្ថលេខារួមគ្នារវាងក្រុមហ៊ុនបរទេសលំដាប់ពិភពលោកនៃសាធារណរដ្ឋកូរ៉េ ជាមួយក្រុមហ៊ុនកម្ពុជានេះ គឺ នឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងសាធារណរដ្ឋកូរ៉េកាន់តែមានភាពល្អប្រសើរឡើង។

លោកបន្តថា ក្នុងរយៈពេលជាង ២ទស្សវត្សកន្លងមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជារៀងរាល់ឆ្នំា។

តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចនេះ លោកមានជំនឿចិត្តថាក្រុមហ៊ុន EMART ដែលបានចែកចាយទីផ្សារលំដាប់ពិភពលោកនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដចំពោះទីផ្សារកម្ពុជាតាមរយៈការនំាមកនូវបទពិសោធន៍ ជំនាញបណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិត ព្រមទំាងឱកាសការងារដ៏សម្បូរបែបដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច។

យ៉ាងណាគេហទំព័រនេះ មិនប្រាប់ថា ផ្សារទំនើបថ្មីនេះ នឹងនៅតំបន់ណានៃរាជធានីភ្នំពេញនោះទេ តែបើតាមការចុះផ្សាយមួយរបស់ទូរទស្សន៍ក្នុងស្រុក ផ្សារទំនើបថ្មីនេះនឹងមាននៅ ម្ដុំ ព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ៕

 

 

Share

Image
Image
Image