វ៉ាស៊ិនតោន ៖ តំណាងអាមេរិកប្រចាំនៅអង្គការសហប្រជាតិ បានប្រាប់អ្នកសារព័ត៌មានថាខ្លួនលែងស្នើឱ្យកោះប្រជុំសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតហើយ ករណីប្រទេសកូរ៉េខាងជើង ព្រោះ ក្រុមប្រឹក្សានេះគ្មានតម្លៃទៀតទេ លើប្រទេសអាវុធនុយក្លេអ៊ែរមួយនេះ។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្កការសហប្រជាជាតិបាននិយាយថា កិច្ចប្រជុំកន្លងមកគ្រាន់តែជាសារមួយប៉ុណ្ណោះ តែសំខាន់សហគមន៍អន្តរជាតិមិនមាន ឆន្ទៈពិតប្រាកដដើម្បីគាបសង្កត់លើប្រទេសកូរ៉េខាងជើងនោះទេ។ លោកស្រី និយាយក្នុងសេចក្ដី ថ្លែងការណ៍របស់ខ្លួនថា សំខាន់ចិន បើចិន លែងធ្វើអ្វីកូរ៉េខាងជើងកើត គឺមានតែរកដំណោះ ស្រាយផ្សេងទៀត។
តើដំណោះស្រាយតាមរយៈណា ?
រយៈពេលចុងក្រោយនេះ សហគមន៍អន្តរជាតិ យ៉ាងតិច ១២២ប្រទេសបានដាក់ញ្ញត្តិ ស្នើឱ្យមានការស្ដីបន្ទោសរួមគ្នា លើប្រទេសកូរ៉េ ខាងជើង ហើយប្រទេសទាំងនេះ ដឹកនាំដោយអាមេរិក និង ប្រទេសធំៗនៅ សហភាពអឺរ៉ុបមានដូចជា បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ តាមគម្រោងញត្ដិរបស់ប្រទេសទាំងនេះ នឹងត្រូវដាក់ឲ្យមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនៅថ្ងៃទី២០ កញ្ញា ខាងមុខ ជាពេលដែលអង្គការពិភពលោកមួយនេះ ចាប់ផ្ដើមប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ ដោយសាររឿងនេះហើយមើលទៅគេអាចព្យាករណ៍ថា សហរដ្ឋអាមេរិកបានប្រើប្រាស់សេចក្ដីសម្រេចមហាសន្និបាត អង្គការសហប្រជាជាតិ អាចនឹងវាយប្រហារលើប្រទេសកូរ៉េខាងជើង ដោយការបញ្ឆេះសង្គ្រាមលើឧបទ្វីបកូរ៉េតែម្ដង។ ការដែលពន្យាពេលនៃការវាយប្រហារកូរ៉េខាងជើង គឺបើតាមអ្នកជំនាញអាមេរិក អាចមកពីសហរដ្ឋអាមេរិកកំពុងតែសិក្សាអំពីសន្ទុះរបស់សហគមន៍អន្ដរជាតិ ថាតើគាំទ្រខ្លួនកម្រិតណា។ ករណីនេះហើយដែលគេអាចគិតថា ក្រោយពីមហាសន្និបាតអង្គការសហប្រជាជាតិចប់នៅខែតុលា គឺសង្គ្រាមនៅលើឧបទ្វីបកូរ៉េគឺទំនងនឹងផ្ទុះឡើងហើយ។
ដោយសាររឿងនេះ អាមេរិកប្រាប់ជាមុនពីប្រសិទ្ធភាពនៃការធ្វើសង្គ្រាម ភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំជ្រូចអន្ដរទ្វីប ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៨ កក្កដា អាមេរិកបានបង្ហោះយន្ដហោះទំនើបរបស់ខ្លួនជាច្រើន គ្រឿង គឺយន្ដហោះប្រភេទ B-1B ដែលជាការព្រមានកូរ៉េខាងជើងថា បើសង្គ្រាមផ្ទុះឡើងគឺអាមេរិក នឹងប្រើប្រាស់យន្ដហោះដ៏សម្បើមលើសលប់វាយសន្ធប់ លើទីក្រុងព្យុងយ៉ាងតែម្ដង ព្រោះយន្ដហោះប្រភេទនេះ មានសក្កដានុពលយ៉ាងខ្លាំងវាយប្រហារលើទីតាំងរបស់សត្រូវ ដោយរ៉ាដារបស់សត្រូវមិនអាចចាប់បានឡើយ។ បើដូច្នេះមែនគេត្រូវរង់ចាំពេលតែវេលាប៉ុណ្ណោះ គឺពិភពលោក ជាពិសេសឧបទ្វីបកូរ៉េនឹងជួបមហាគ្រោះថ្នាក់យ៉ាងប្រាកដ៕ BBC and AP