loader
Ex. Kuy Bunrourn

គ.ជ.ប ត្រូវធ្វើបញ្ជីបច្ចប្បន្នភាពពលរដ្ឋជាង២លាននាក់ទៀតសម្រាប់បោះឆ្នោតឆ្នាំ២០១៨

ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានថ្លែង នៅក្នុងវគ្គបណ្តុះបណ្តាល មន្រ្តីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) កាលពីព្រឹកថ្ងៃទី៣១   កក្កដា ថាមានពលរដ្ឋជាង២លាន នាក់ទៀតមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ។

big-nec

លោក គុយ ប៊ុនរឿន បានបញ្ជាក់ថា បើគិតមកដល់ពេលនេះគឺមានចំណុច៣ផ្នែកដូចជា៖«អ្នកទើបគ្រប់អាយុ អ្នកមានសិទ្ធិប៉ុន្តែមិនបានចុះឈ្មោះ និងអ្នកដូរលំនៅដ្ឋាន។ អ្នកដែលគ្រប់អាយុបើប៉ាន់ស្មានមានចំនួនប្រហែល១លាននាក់ អ្នកទើបគ្រប់អាយុគិតមកត្រឹមថ្ងៃបោះឆ្នោតប្រមាណ៥០ម៉ឺននាក់ និងអ្នកដែលប្ដូរលំនៅដ្ឋានគឺប្រហែលជា៦០ម៉ឺននាក់ទៀត។ លោកបន្តថាសរុបទៅ អ្នកដែលត្រូវចុះឈ្មោះសារជាថ្មីមានប្រមាណជាង២លាននាក់ទៀត។

បើយោងទៅតាម តារាងស្ថិតិប្រជាពលរដ្ឋនិងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ប្រជាជនដែលគ្រប់អាយុបោះឆ្នោតគឺ១៨ឆ្នាំឡើងទៅមានប្រមាណជាង៩លាន៦សែននាក់។ រីឯពលរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណមានចំនួន ជាង១លាន៩សែន  និងអ្នកដែលស្នាក់នៅបណ្តោះអាសន្នមានប្រហែល៤៤ម៉ឺនជាងនាក់។

សម្រាប់ការចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដោយប្រព័ន្ធកុំព្យូទ័រ និងការផ្ដិតក្រយៅដៃ មានអ្នកបានចុះឈ្មោះ ជិត៨លាននាក់ ហើយបានចេញទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ បាន ជិត៩០ភាគរយ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x