loader

ហ្សិ​ម​បា​វេ​៖​ជន​ផ្ដាច់​ការ​គំរាម​ចាប់ខ្លួន​ជន​ណា​ថា​គាត់​ជិត​ស្លាប់​ដោយសារ​វ័យចាស់​ជរា​

បុរសខ្លាំងនៅហ្សិមបាវ៉េ Robert Mugabe ដែលមានជិត៩៤ឆ្នាំ បានប្រកាសថា លោកមិនស្លាប់ទេ ហើយជនទាំងឡាយ ប្រមាថអាយុជីវិតលោក គឺ នឹងត្រូវចាប់ខ្លួន។

ប្រធានាធិបតី Robert Mugabe ។

លោក ប្រធានាធិបតី Robert Mugabe បានអះអាងដូចនេះ បន្ទាប់ពីភរិយារបស់លោក គឺ លោក ស្រី Grace Mugabe បានទាមទារឱ្យ លោក Mugabe  តែងតាំងលោកស្រីធ្វើជាបេក្ខជនតំណែងប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ខណៈ មានពាក្យចចាមអារាមថា លោកទើបត្រឡប់ពីព្យាបាលជម្ងឺពីប្រទេសសិង្ហបុរី ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលអ្នកខ្លះថា លោក Robert Mugabe ដើរលែងរួចហើយ។

លោក Robert Mugabe បានអះអាងថា៖«អ្នកណា ថា លោកស្លាប់គឺនេះជា Robert Mugabe អ្នកច្រឡំហើយ គឺព្រះ បានរក្សាជីវិតខ្ញុំដដែល ! ខ្ញុំសូមអរគុណព្រះជាម្ចាស់ ដែររក្សាសុខភាពរបស់ខ្ញុំឱ្យនៅតែរឹងមាំ។ អ្នកណាប្រមាថខ្ញុំ គឺត្រូវប្រយ័ត្ន»។

បុរសខ្លាំងកាន់អំណាចជិត៤០ ឆ្នាំនៃប្រទេសហ្សិមបាវ៉េ បានថ្លែងដូចនេះ ទៅកាន់អ្នកគាំទ្រលោកនៅឯវេទិកានយោបាយមួយ នៅរដ្ឋធានី Harare កាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា ។ ប៉ុន្តែ លោក ជាមនុស្សវ័យជរាស្ទើរដើរលែងរួចហើយ គឺអ្នកហែរហម គ្រៀឡើង វេទិកាហើយពេលខ្លះ មិនមានវត្តមាននៃកិច្ចប្រជុំធំរបស់ប្រទេសទៀតផង។ ប្រទេសហ្សិមបាវ៉េនឹងបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨។

greh-mugabe

យ៉ាងណាក៏ដោយគណបក្ស ZANU-PF កំពុងប្រឈមមុខការបែកបាក់គ្នាយ៉ាងខ្លាំង ដោយសារតែភរិយារបស់បុរសខ្លាំងរូបនេះ ទាមទារឱ្យប្ដីរបស់លោកស្រីតែងតាំងលោកស្រី ជាបេក្ខជន ស្របពេលមេដឹកនាំកំពូលៗរបស់បក្សនេះ ជំទាស់យ៉ាងខ្លាំង។ លោក Robert Mugabe ធ្លាប់សន្យាបន្តកាន់អំណាចរហូតលោកអាយុ ១០០ឆ្នាំ ។

ករណីប្រមាថអាយុជីវិតបុរសខ្លាំងរូបនេះ បានបណ្ដាលឱ្យអ្នកសារព័ត៌មាន ២ រូប ត្រូវបានចាប់ខ្លួនពីបទផ្សាយព័ត៌មានបង្កអសន្តិសុខ៕ BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x