en     km
en     km

UN អំពាវនាវឱ្យវៀតណាមដោះលែងអ្នកកាសែតប្រឆាំងម្នាក់

Share

ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី២៨កក្កដាបានអំពាវនាវអោយរដ្ឋាភិបាលវៀតណាមដោះលែងអ្នកសារពត៌មានប្រឆាំងម្នាក់ដែលត្រូវបានតុលាការវៀតណាមកាត់ទោសអោយមានទោស៩ឆ្នាំកាលពីដើមសប្ដាហ៍នេះ។

ស្ដ្រីម្នាក់គឺនាងTran ThiNga ជាអ្នកសារពត៌មាន Blogger ត្រូវបានតុលាការវៀតណាមកាត់ទោសពីបទឃោសនាប្រឆាំងរដ្ឋាភិបាលដែលនាំអោយអង្គការជាតិនិងអន្ដរជាតិព្រួយបារម្ភយ៉ាងខ្លាំង។

big-copy-copy

អ្នកនាំពាក្យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សលោកស្រីLiz Throssell បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សេណេវថាការកាត់ទោសទៅលើនាងTran ThiNga ដោយសារតែការបោះពុម្ពផ្សាយសារព័ត៌មានរបស់ខ្លួននោះគឺជាការរំលោភធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិស្ដីពីសិទ្ធស៊ីវិលនិងនយោបាយ។

នាងTran ThiNga ត្រូវបានចាប់ខ្លួនតាំងពីខែមករាគឺភ្លាមៗបន្ទាប់ពីអ្នកសារព័ត៌មានBlogger ជាច្រើនទៀតមានNguyen Ngoc និង NhuQuynhដែលពួកគេត្រូវបានកាត់ទោសអោយមានទោស១០ឆ្នាំ។

កាលពី៦ខែមុនសកម្មជនយ៉ាងតិច៧នាក់ត្រូវបានចាប់ខ្លួនដែលពួកគេត្រូវចោទករណីដូចៗគ្នាគឺឃោសនាប្រឆាំងរដ្ឋាភិបាល។

ស្ដ្រីអ្នកនាំពាក្យស្នងការសិទ្ធមនុស្សអង្គការសហប្រជាជាតិរូបនេះទទួចថា៖«យើងទទួចអោយអាជ្ញាធរវៀតណាមដោះលែងពួកគេភ្លាមៗដោយគ្មានលក្ខខ័ណ្ឌព្រោះតែពួកគេបានអនុឡោមទៅតាមអនុសញ្ញាអន្ដរជាតិស្ដីពិសិទ្ធសំដែងមតិនិងសិទ្ធស៊ីវិល»។ប្រភព៖AFP

Share

Image
Image
Image