loader

ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូល​ដ្ឋាន​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ ៦០០​នាក់​

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ (១២+២) ដោយក្រសួងត្រូវការជ្រើសរើស ៦០០នាក់ រយៈពេលបណ្ដុះបណ្ដាល ២ឆ្នាំ។

20294115_1858877154138890_401988001006496889_n

 

ពាក្យប្រឡងគ្រូបង្រៀនកម្រិតមូលដ្ឋាននៅអនុវិទ្យាល័យចំនួន ៦០០នាក់នេះ នឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ។ ហើយការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ,ខេត្តកណ្ដាល, កំពង់ចាម ,បាត់ដំបង, ព្រៃវែង និងតាកែវ។

សម្រាប់បេក្ខជនដែលបានជ្រើសរើស មុខវិជ្ជាឯកទេសភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ក្សេត្រសាស្ដ្រ-បសុវប្បកម្ម និងរោងជាង-អគ្គិសនី ត្រូវប្រឡងនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគរាជធានីភ្នំពេញ។

លក្ខខណ្ឌជ្រើសរើស ៖

១.ជាសិស្សសុទ្ធសាធ មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាព និងកាយសម្បទានល្អ មិនទាន់មានការងារក្នុងក្របខ័ណ្ឌរដ្ឋ។ ហើយបេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ ឬសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត ៣ មានអាយុពី១៦ ដល់ ២៥ឆ្នាំ គិតដល់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧។

២.ជាគ្រូបឋមសិក្សា និងគ្រូមត្តេយ្យសិក្សា ដែលបានតែងតាំងស៊ប់ក្នុងក្របខណ្ឌ ហើយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។

៣.ជាគ្រូបឋមសិក្សា និងគ្រូមតេ្តយ្យសិក្សាដែលមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ ឬជាគ្រូបឋមសិក្សា និងគ្រូមតេ្តយ្យសិក្សា ដែលបានបំពេញរូបមន្ដ (៧+១) ហើយធ្លាប់បម្រើការងារ ៥ឆ្នាំយ៉ាងតិច។

hunsen-student

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំដដែល គឺ រយៈពេលបណ្ដុះបណ្ដាល នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៦ ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.moeys.gov.kh  ុ

ទាញយកឯកសារ ៖ https://goo.gl/dHhUwK

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x