loader
សម្តេច ហ៊ុន សែន

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ ខណៈ​ខេត្ត​រង​ការ​ជន់​លិច​

ភ្នំពេញ៖នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន អំពាវនាវឲ្យអាជ្ញាធរដែនដីនិងសា្ថប័នពាក់ព័ន្ធ យកចិត្តទុកដាក់ពីសុវត្ថិភាពនិងចុះ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះពីអាកាសធាតុប្រែប្រួលដែលកើតឡើងក្នុងពេលថ្មីៗនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ប្រភពរូបភាព៖
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រៀបរាប់ក្នុងសារដែលសម្តេចបានបង្ហោះតាមរយៈបណ្តាញសង្គមហ្វេសបុកហើយ ត្រូវផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ទី២៩ កក្កដានេះ  សម្ដេចបានទទូចឲ្យអាជ្ញាធរ កងកម្លាំង គ្រប់លំដាក់ថ្នាក់តាមបណ្តាក្រសួង មន្ទីរនិងស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេស មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងជួយសង្គ្រោះបន្ទាន់ដល់ពួកគេឲ្យទាន់ពេលវេលា។

សាររបស់នាយករដ្ឋមន្ត្រីបានបន្តថា ដោយសារតែសភាពការណ៍មានការប្រែប្រួលដូច្នេះគឺត្រូវតែខិតខំនិងប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពប្រជាជនក្នុងប្រទេសក៏ដូចជាបណ្តាខេត្តដែលទទួលរងការប៉ះទង្គិចពីគ្រោះធម្មជាតិផងដែរ។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលធ្វើឡើង ខណៈ ខេត្តខ្លះរងការជន់លិចដោយទឹកភ្លៀង។

ខេត្តចំនួន ៧ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងនោះមានដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ ប៉ុន្តែ ខេត្តដែលទទួលរងការខូចខាត និងរងគ្រោះជាងគេនោះគឺខេត្តព្រះវិហារនិងឧត្តរមានជ័យ។

បើយោងទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានសរសេរថា ប្រទេសកម្ពុជានឹងមានកូនរដូវប្រាំងមួយដែលចាប់ផ្តើមពីថ្ងៃទី២៩កក្កដាដល់ថ្ងៃទី០៩សីហាឆ្នាំ២០១៧នេះ។ មូលហេតុដែលនាំឲ្យមានកូនរដូវប្រាំងរយៈពេលខ្លីនេះគឺមកពីមានការទទួលឥទ្ធិពលពីព្យុះមួយឈ្មោះថា នេសាទ។ ព្យុះនេះបានកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគឥសាននៃប្រទេសហ្វីលីពីន៕

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x