en     km
en     km

ក្រសួងធនធានទឹក៖ កម្ពុជានឹងមានកូនរដូវប្រាំងមួយ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ ថ្ងៃ៩ សីហា

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹក នឹង ឧតុនិយម បានចេញសេចក្តីជូនដំណឹងថា កម្ពុជាអាចនឹងមាន កូនរដូវប្រាំង មួយពីព្រោះតែ សម្ពាធរបស់ខ្យល់ព្យុះបានកំពុងកើតឡើងនៅលើមហាសមុទ្រ ប៉ាស៊ីហ្វិក នឹងធ្វើឲ្យកម្ពុជាកើតមានកូនរដូវប្រាំង ជាង ១០ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ២៩ ខែ កក្កដា ដល់ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៧។

big-copy-copy

ក្រសួងធនធានទឹក បានបន្តថា នៅអំឡុងពេលកូនរដូវប្រាំង ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់តិចតួច ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ នឹង ខេត្តកណ្តាល រួមទាំងបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និង តំបន់ សមុទ្រ នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ អាស្រ័យហេតុនេះ សូមប្រជាកសិករ គួរយកចិត្តទុកដាក់បង្កាទឹក ឲ្យបានល្អ។

ភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃមកនេះបានបណ្ដាស្រុកមួយចំនួនខេត្តមួយចំនួនជន់លិច ក្នុងខេត្តព្រះវិហារ  ខេត្តឧត្តមានជ័យ ខេត្តកំពង់ធំ ខេត្តកំពត និង ខេត្តត្បូងឃុំ។ ការជនលិចដោយសារទឹកភ្លើង បានបណ្ដាឱ្យ ដីស្រែកសិករជាច្រើនហិចតា ជន់លិចដែរ៕

Share

Image
Image
Image