en     km
en     km

អាមេរិកទំនងបង្ខំចិត្តចូលអន្តរាគមន៍ដើម្បីបញ្ចប់វិបត្តិនៅវេណេហ្ស៊ូលអេឡា

Share

វេណហ្ស៊ូលអេទ្បា៖ ស្ថានការណ៍នយោបាយធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត ដែលស្របពេលនេះប្រជាជន ១លាន ៥សែននាក់សម្រុកចេញពីប្រទេសទៅសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួននៅប្រទេសជិតខាងជាពិសេសនៅប្រទេសកូឡុំប៊ី។វិបត្តិដ៏ធ្ងន់ធ្ងរនេះដោយសារតែប្រធានាធិបតីរបស់ប្រទេសនេះព្យាយាមពង្រីកអំណាចតាមរយៈការកែប្រែរដ្ឋធម្មនុញ្ញខណៈក្រុមប្រឆាំងជំទាស់ដាច់ខាត។

 ប្រជាជននៅប្រទេសវេណេហ្សូអេឡា venezuela ចេញតវ៉ាតាមដងផ្លូវ។ រូបភាព៖ UTI
ប្រជាជននៅប្រទេសវេណេហ្សូអេឡា venezuela ចេញតវ៉ាតាមដងផ្លូវ។ រូបភាព៖ UTI

 

វិបត្តិនៅប្រទេសវេណេហ្ស៊ូអេឡាកើតឡើងតាំងពីខែមេសាមកនោះបានបណ្តាលឲ្យមនុស្សស្លាប់ជាង១០០នាក់ដោយសារតែក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបានធ្វើកូដកម្មតាមដងផ្លូវប្រឆាំងផែនការរបស់ប្រធានាធិបតី Nicolas Maduro ដែលទាញទម្លាក់ប្រទេសទៅរកការគ្រប់គ្រងបែបផ្តាច់ការនិយមឬក៏របបកម្មុយនិស្តដូចប្រទេសគុយបា។

វិបត្តិដ៏ធ្ងន់ធ្ងរកើតឡើងមួយសប្តាហ៍ចុងក្រោយនេះនាំឲ្យប្រជាជននៃប្រទេសផលិតប្រេងដ៏ធំមួយនេះសម្រុកភៀសខ្លួនទៅនៅប្រទេសជិតខាងដែលតាមសេចក្តីរាយការណ៍ប្រហែលជាង១លាន៥សែននាក់  ពួកគាត់កំពុងកកកុញនៅតាមព្រំដែនជាប់នឹងប្រទេសកូឡុំប៊ីហើយស្របពេលនេះកូដកម្មនិងកុប្បកម្មផ្ទុះឡើងនៅទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃដោយសារការប៉ះទង្គិចជាមួយសមត្ថកិច្ច។

មិនតែប៉ុណ្ណោះអ្នកគាំទ្រគណបក្សកាន់អំណាចគឺគណបក្សសង្គមនិយមរបស់លោកប្រធានាធិបតីក៏បាននាំគ្នាចេញតាមដងផ្លូវមកប៉ះទង្គិចជាមួយនឹងក្រុមប្រឆាំង។

សេតវិមានបញ្ជាឱ្យ បុគ្គលិកទូតនិងគ្រួសារចាកចេញពីវេណេហ្សូអេឡាជាបន្ទាន់

នៅពេលស្ថានការណ៍កាន់តែគ្រោះថ្នាក់ ក្រសួងការបរទេសអាមេរិក បានចេញការណែនាំឱ្យបុគ្គលិកទូតនិងក្រុមគ្រួសារប្រញាប់ចាកចេញពី ប្រទេសវេណាហ្សូអេឡាឱ្យបានឆាប់បំផុត ដែលព្រួយបារម្ភថា ប្រទេសនេះដល់ពេលវេលាគ្រោះថ្នាក់ហើយ។

ស្របពេលនេះដែរ ក្រសួងការបរទេស ក៏បាន ណែនាំឱ្យពលរដ្ឋអាមេរិក ដែល កំពុងមានវត្តមាននៅប្រទេសនេះ ក៏ត្រូវចាកចេញដែរ។ ក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍ថា ការបោះឆ្នោតសភាធម្មនុញ្ញថៃ្ងទី៣០ កក្កដានេះ គឺជាការបិទបញ្ចប់ទាំងស្រុងរបប គ្រប់គ្រង បែបប្រជាធិបតេយ្យ។

អាមេរិកមានផែនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬអន្តរាគមន៍ដោយផ្ទាល់

វិបត្តិដែលមិនអាចថប់ថយបាននេះនាំឲ្យសហគមន៍អន្តរជាតិមួយចំនួនព្រួយបារម្ភយ៉ាងខ្លាំងក្នុងនោះសហរដ្ឋអាមេរិកកំពុងតែរកមធ្យោបាយអន្តរាគមន៍ដើម្បីបញ្ចប់ជម្លោះនយោបាយរបស់ប្រទេសនេះ។

តាមសេចក្តីរាយការណ៍ដំបូងៗសហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមន្រ្តីរបស់រដ្ឋាភិបាលចំនួន១៣រូបគឺក្នុងនោះមានលោក ប្រធានាធិបតី Nicolas Maduro ម្នាក់ដែរគឺដើម្បីស្រាវជ្រាវរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ។ ប៉ុន្តែប្រភពព័ត៌មានខ្លះបានឲ្យដឹងថារដ្ឋការរបស់លោក ដូណាល់ ត្រាំ ទំនងជាចូលធ្វើអន្តរាគមន៍ដោយផ្ទាល់តាមរូបភាពអ្វីមួយដែលអាចធ្វើបានព្រោះអាមេរិកធ្លាប់ចូលលុកលុយប្រទេសប៉ាណាម៉ាម្តងហើយកាលពីទស្សវត្ស១៩៩០។

អ្វីដែលនាំឱ្យអាមេរិកមានផែនការនេះ ដោយសារប្រទេសមហាអំណាចចង់ យកលេស ចូលការពារផលប្រយោជន៍អាមេរិក និងការពារ អ្នកប្រជាធិបតេយ្យ។ ដោយសារអាមេរិកប៉ុនប៉ងដូចនេះ ប្រធានាធិបតីMaduro បានថ្កោលទោសអាមេរិកយ៉ាងខ្លាំង។តែគេដឹកនាំវិធានការដំបូងគឺ អាមេរិក នឹងផ្អាកការនាំប្រេងពីវេណេហ្សូអេឡាចូលអាមេរិក។

ប្រធាននាធិបតី ដាក់ចេញបំរាម ការធ្វើកូដកម្មមុនថ្ងៃបោះឆ្នោត

ខណៈការបះបោរ ផ្ទុះឡើងពេញ ប្រទេស  ប្រធានាធិបតី ដែលមានផែនការ កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីកាន់អំណាចកាន់តែផ្ដាច់ការ  បានចេញសារាចរណ៍ ដោយហាមការប្រជុំ នយោបាយ និង កូដកម្មនៅមុនការបោះឆ្នោតសភាធម្មនុញ្ញនិងថ្ងៃបោះឆ្នោត ទី៣០ កក្កដា ដែលគេមើលឃើញថា ជាដាក់កម្រិតកុំឱ្យខូចលទ្ធផលបោះឆ្នោត។

លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Néstor Reverol បាននិយាយថា ជនណា ដែលរំលោភលើ បំរាមនេះ នឹងមានទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ លោក ប្រធានាធិបតី បានទទូចថា ក្រុម ប្រឆាំង គួរដើរលើផ្លូវនេះ ទើបអាចរកឃើញយន្តការដើម្បីដោះស្រាយ ឬមួយ បើកចរចា។ តែបំរាមនេះ នឹងដាក់ឱ្យចូលជាធរមាននៅថ្ងៃសុក្រទី២៨ កក្កដានេះរហូតដល់ ថ្ងៃអង្គារទី០១សីហា។ តែបែបនេះក្ដី ក្រុមប្រឆាំង បេ្ដជ្ញាថា មិនអាចបញ្ឈប់បានឡើយ លើកលែងតែ រដ្ឋាភិបាល ព្យួរការបោះឆ្នោតសភាធម្មនុញ្ញ ជាមុនសិន។

អាមេរិកយល់ឃើញថា ការបោះឆ្នោតសភាធម្មនុញ្ញដែលជាផែនការរបស់ ប្រធានាធិបតី Maduro អាចនាំទៅរក ការរំលាយសភា ដែលគណបក្សប្រឆាំង គ្រប់គ្រងគឺនេះហើយជាការបញ្ចប់របបប្រជាធិបតេយ្យ នៅវេណេហ្សូអេឡា៕

 

Share

ព័ត៌មានទាក់ទង

Image