en     km
en     km

កូនសត្វត្រដក់ធំដ៏កម្រជិតផុតពូជញាស់១៧៥សំបុក

Share

កូនសត្វត្រដក់ធំដែលកម្រជិតផុតពូជបានញាស់ចំនួន ១៧៥សំបុក នៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាជម្រកពងកូនចុងក្រោយបង្អស់សម្រាប់សត្វត្រដក់ធំនៅក្នុងប្រទេសកម្ពុជា។

trou-duk-ok

អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃព្រហស្បត្តិ៍នេះថា កូនសត្វត្រដក់ធំបានញាស់ដោយជោគជ័យចេញនិងបានហើរចេញពីសំបុកទៅកាន់ទីជម្រកធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា។

អង្គការសមាគមអភិរក្សសត្វព្រៃបានបញ្ជាក់ថា ក្នុងមួយសំបុកមានកូនសត្វត្រដក់ធំចាប់ពីរក្បាល ទៅបួនក្បាល។

សត្វត្រដក់ធំជាប្រភេទសត្វមានមាឌធំជាងបង្អស់និងមានកម្ពស់រហូតដល់១.៥ម៉ែត្រ។ សត្វត្រដក់ធំ កមពុងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទបក្សីរងគ្រោះជិតផុតពូជនៅលើសាកលលោក។

សត្វត្រដក់ធំពេញវ័យមានចន្លោះពី៨០០ ទៅ១០០០ក្បាលនៅលើពិភពលោក។ ក្នុងនោះសត្វត្រដក់ធំរស់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់មានចំនួនចន្លោះពី១៥០ ទៅ ២០០គូរ។

ក្រុមអភិរក្សសត្វព្រៃរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ បានការពារអភិរក្សសំបុកទំាងនោះ អស់រយៈពេល៦ខែមកហើយ៕

 

 

 

Share

Image
Image
Image