loader

ទ្រព្យសម្បតិ្តដ៏ច្រើនសន្ធឹកសន្ធាប់របស់យីងឡាក់និងមន្ត្រី៣៣នាក់នឹងត្រូវបានរឹបអូស

គណនីធនាគារចំនួន ១៦កន្លែងនិង ទ្រព្យសម្បត្តិជាច្រើន របស់ស្រីយីង ឡាក់អតីតនាយករដ្ឋមន្ត្រីថៃរួមនឹង ទ្រព្យសម្បតិ្តរបស់ អតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រី៣៣ នាក់ នឹងត្រូវបាន រឹបអូស។

តាមកាសែត ថៃ The Nation ការរឹបអូសទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់៣ពាន់លានបាត គឺ ជាថ្នូរនឹងការទូទាត់ សងការខូចខាតទៅឱ្យកសិករនិង ជនរងគ្រោះដោយសារកុប្បកម្ម កាលពីឆ្នាំ២០១០ ដែលកាលណោះលោកស្រី ជានាយករដ្ឋមន្ត្រី។

 

វិធានការរបស់ គណៈកម្មាការប្រឆាំងអំពើពុករលួយ ប្រទេសថៃ ដូចនេះខណៈ តុលាការកំពូលនឹងប្រកាសរឹបអូសទ្រព្យសម្បត្តិលោកស្រី យីង ឡាក់ និង អតីតគណៈរដ្ឋមន្រ្តីរបស់លោកស្រីនៅថ្ងៃទី ២៥ សីហា ដែលគេរំពឹងថាតុលាការនេះ ចាត់វិធានការបង្គាប់ឲ្យរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រី។

តែបើតាមប្រភព ដដែលនេះ លោកស្រី យីងឡាក់ កំពុងស្វះស្វែងរកដីកា ពីតុលាការរដ្ឋធម្មនុញ្ញ ឲ្យផ្អាកការរឹបអូសនេះ ដែលលោកស្រីសង្ឃឹមថា នឹង បង្គាប់ទៅតុលាការកំពូលឲ្យពិនិត្យចំណាត់ការរបស់ខ្លួនឡើងវិញ។ តែយ៉ាងណាក៏ដោយ តុលាការកំពូល បានច្រានចោលសំណើររបស់លោកស្រីម្តងរួចមកហើយ ដោយបង្គាប់ឲ្យលោកស្រីត្រូវគោរពសាលដីកាដែលត្រូវប្រកាសនៅថ្ងៃ ២៥ សីហា ខាងមុខនេះ។

លោកស្រី យីង ឡាក់ នឹង អតីតសមាជិក គណរដ្ឋមន្រ្តីរបស់លោកស្រី ដែលត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារនៅឆ្នាំ ២០១៤ ប្រឈមមុខនឹងសំណុំរឿងធំៗចំនួន២ ទីមួយករណី បង្ក

ឲ្យមានករណីពុករលួយ ក្នុងគម្រោងទិញស្រួវនិង ករណី ការបង្ក្រាបបាតុករ នៅឆ្នាំ២០១០។ សំណុំរឿងទាំងពីរនេះហើយដែលនាំឲ្យលោកស្រី ត្រូវបានដកហូតតំណែងនឹងប្រឈមមុខការហាមធ្វើនយោបាយ៕ ប្រភពៈThe Nation

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x